ដា​ញ់ ម៉ូ​នី​កា កាន់តែ​ស្អាត​ក្រោយពី​មានកូន​ពីរ​

Doliprane TVC

​សព្វថ្ងៃ​អតីត​តារា​សម្តែង សម្បុរ​ស្រអែម ដា​ញ់ ម៉ូ​នី​កា កំពុងតែ​រស់នៅ​យ៉ាង​មាន​សេចក្តីសុខ​ជាមួយ​ស្វាមី​និង​កូនប្រុស​ស្រី​ពីរ​នាក់​នៅ​ប្រទេស​អូស្ត្រាលី ។ អ្វីដែល​កត់សំគាល់ នាពេលនេះ ដា​ញ់ ម៉ូ​នី​កា មាន​សាច់ឈាម​ភ្លឺ​ថ្លា និង មាន​សម្រស់​ស្អាត​ប្លែក​ជាង​មុន ។ ប៉ុន្តែ​យ៉ាងណា​តារា​រូបនេះ មិន​មានបំណង​វិលត្រឡប់​ចូលប្រឡូក​សិល្បៈ​ដូច​មុន​ឡើយ ។

ដា​ញ់ ម៉ូ​នី​កា កាន់តែ​ស្អាត​ក្រោយពី​មានកូន​ពីរ​

ទោះបី​ក្លាយជា​អ្នក​ម្តាយ​របស់​កូនប្រុស​ស្រី​ពីរ​នាក់​ក៏ពិតមែន តែ ដា​ញ់ ម៉ូ​នី​កា នៅតែ​រក្សាបាន​រូប​សម្រស់​ស្រស់ស្អាត​គ្រាន់តែ​ធាត់​បែក​សាច់​ជាង​មុន​ប៉ុណ្ណោះ ។ ក្រៅពី​បំពេញ​តួនាទី​ជា ភរិយា និង ម្តាយ​ដ៏​ល្អ​ហើយ​នោះ ដា​ញ់ ម៉ូ​នី​កា មិនបាន​ប្រកបការងារ​សិល្បៈ​ដូច​មុន​ឡើយ ។ ប៉ុន្តែ​នៅពេល​មានកម្ម​វិធី​ប្រគុំ​តន្ត្រី​របស់​មិត្តភក្តិ​រួម​អាជីព ដែល​បាន​ទៅ​សម្តែង​នៅ​ទីនោះ ដា​ញ់ ម៉ូ​នី​កា តែងតែ​ទៅ​ចូលរួម​ទស្សនា​និង​លើកទឹកចិត្ត​ផងដែរ ។

ដា​ញ់ ម៉ូ​នី​កា កាន់តែ​ស្អាត​ក្រោយពី​មានកូន​ពីរ​

បើតាម​បងប្អូន​ដែល​រស់នៅ​រដ្ឋ​ជាមួយ ដា​ញ់ ម៉ូ​នី​កា បាន​សរសើរ​ថា គ្រួសារ​តារា​រូបនេះ គួរអោយ​ស្រលាញ់​ណាស់ ។ ពេលទំនេរ​ពី​ការងារ ដា​ញ់ ម៉ូ​នី​កា និង ស្វាមី ព្រមទាំង​កូនៗ​តែងតែ​ចំណាយពេល​ដើរ​កំសាន្ត​នៅតាម​តំបន់​ទេសចរ​ណ៏​ផ្សេងៗ​។​ដោយឡែក​កូនស្រី​ប្រុស​ទាំងពីរ​របស់​នាង​ក៏មាន​មុខមាត់​ស្រស់ស្អាត​គួរអោយ​ស្រលាញ់​ជាពិសេស​កូនប្រុស ដែលមាន​ឈ្មោះថា Harrison មាន​វ័យ​ជាង ៥ ខែ​ហើយ ។

ដា​ញ់ ម៉ូ​នី​កា កាន់តែ​ស្អាត​ក្រោយពី​មានកូន​ពីរ​

ដា​ញ់ ម៉ូ​នី​កា បាន​និយាយថា កូន​ទាំងពីរ​ជា​កំលាំងចិត្ត​របស់​នាង ។ អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ មាន​ស្វាមី​និង​កូន ហើយ​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សម្តែង​រាប់​ឆ្នាំ​ក៏ពិតមែន តែ​មហាជន​ជាច្រើន នៅតែ​ចង់អោយ​អតីត​តារា​សម្តែង​រូបនេះ​វិល​ត្រលប់មក​សម្តែង​សាជាថ្មី ម្តងទៀត ។ ថ្មីៗ​នេះ អតីត​តារា​សម្តែង​ដ៏​ល្បី​អ្នកនាង អម្ពរ ទេវី និង សារាយ ស​ក្ខ​ណា បានប្រកាស ថា ចាប់ផ្តើម​ថត​រឿង​ជាថ្មី​នៅក្នុងពេល​ឆាប់ៗ​នេះដែរ ៕​ចេ​នី​