​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

Doliprane TVC

​គ្រឿងសម្អាង​គឺជា​ចំណាប់អារម្មណ៍​របស់​សុ​ភាព​នារី​ស្ទើរតែ​គ្រប់រូប ប៉ុន្តែ​ការប្រើ​គ្រឿងសម្អាង​ច្រើនពេក​អាចធ្វើឱ្យ​រន្ធ​ញើសរីក​ធំ​ដែល​រំខាន​ដល់​សម្រស់​ផ្ទៃមុខ​របស់​សុភាពនារី​ទៅវិញ ។ រន្ធ​ញើស​រីក​ធំ​ក៏​អាច​បណ្តាលមកពី​កត្តា​ផ្សេងទៀត​ដែរ ដូចជា​ប​ម្រែ​​ប​ម្រួ​ល​អ័រម៉ូន បរិយាកាស អាហារូបត្ថម្ភ និង លក្ខខណ្ឌ​សុខភាព​នានា ។ អ្នកមាន​ស្បែក​ខ្លាញ់​ច្រើន​តែងមាន​រន្ធ​ញ្ញើស​ធំ ព្រោះ​ ថា​ស្បែក​ខ្លាញ់​សម្បូរ​ក្រពេញ​ខ្លាញ់​ដែល​ធ្វើឱ្យ​ស្ទះ​រន្ធ​ញើស និង បាត់បង់​ភាព​រំ​យឺតហើយ​វិ​វ​ឌ្ឍ​ទៅជា​រន្ធ​ញើស​ធំ ។ ប្រសិនបើ​អ្នក​មាន​បញ្ហា​រន្ធ​ញើស​ធំ អ្នក​អាច​សាកល្បង​មធ្យោបាយ​ងាយៗ​ខាងក្រោម​ដើម្បី​ភ្ជិត​រន្ធ​ញើស និង បន្តឹង​ស្បែ​កមុខ​ដោយ​មិនចាំបាច់​ជួប​ជាមួយ​ពេទ្យ​សើ​ស្បែក ។​

​ក្រូចឆ្មារ ៖ ជាមួយ​អង់​ហ្ស៊ី​ម និង អាស៊ីដ​ធម្មជាតិក្រូចឆ្មារ​អាចជួយ​ភ្ជិតរន្ធ​ញើស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព មិនតែប៉ុណ្ណោះ​ក្រូចឆ្មារ​ក៏មាន​គុណសម្បត្តិ​ធ្វើឱ្យ​ស្បែក​មុខ​តឹង​ណែន និង ភ្លឺ​ថ្លា​ផងដែរ ។​

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

លាង​សម្អាត​ផ្ទៃមុខ ៖ ការលាង​សម្អាត​ផ្ទៃមុខ​មិនបាន​ហ្មត់ចត់​គឺជា​បុព្វហេតុ​ធ្វើឱ្យ​រន្ធ​ញើស​រីក​ធំ ដូចនេះ​ត្រូវ​ទម្លាប់​លាងមុខ​ឱ្យបាន​ស្អាត និង ទៀងទាត់​ដើម្បី​កម្ចាត់​ជាតិ​ខ្លាញ់ និង សារធាតុ​កខ្វក់​ក៏ដូចជា​ជម្រុះ​កោសិកា​ចាស់​ចេញពី​ផ្ទៃមុខ ។ គួរ​ម៉ាស្សា​មុខ​មួយដងក្នុង​មួយ​សបា្តហ៍ ដោយ​ប្រើក្រែ​ម​ជម្រុះ​កោសិកា​ចាស់ (​ក្រែ​ម​ប្រភេទ​គ្រើម​) បន្ទាប់មក​បិទ​ម៉ាស​ដើម្បី​ភ្ជិត​រន្ធ​រោម ។

ព្យាបាល​បែប​ធម្មជាតិ ៖ ប្រសិនបើ​អ្នក​មិនដឹងថា​ត្រូវ​ប្រើ​ផលិតផល​ណា​ដែល​ត្រូវ​នឹង​ស្បែក​មុខ​អ្នកនោះ អ្នក​គួរ​រក​វិធី​សាមញៗ​បែប​ធម្មជាតិ​ដូចជា ផ្លែ​ល្ហុង ។ ផ្លែ​ល្ហុង​អាច​លាងជម្រះ​សារធាតុ​កខ្វក់​ពី​ផ្ទៃមុខ និង កម្ចាត់​«​មុន​»​ក្បាល​ខ្មៅ​បាន​ទៀតផង ។

​ទឹកកក ៖ ទឹកកក​មាន​ប្រសិទ្ធភាព​បំផុត​ជួយ​បង្រួម​រន្ធ​ញើស ព្រោះ​ភាព​ត្រជាក់​ធ្វើឱ្យ​ស្បែក​រួម​ចូល​ភ្ជិត​រន្ធ​ញើស និង ទប់ស្កាត់​សារធាតុ​កខ្វក់ ឬ កម្ទេច​ល្អិតៗ​មិនឱ្យ​ជ្រៀតចូល​ក្នុង​រន្ធ​ញើស ។

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

​ទឹកឃ្មុំ ៖ ទឹកឃ្មុំ​ជា​ឱសថ​ធម្មជាតិ​សម្រាប់​ព្យាបាល​ជំងឺ​ច្រើនបែប​ច្រើន​មុខ មិន​តែ ប៉ុណ្ណោះ ទឹកឃ្មុំ​ចំពោះ​ស្បែក​មុខ​ប្រៀបដូចជា​ទឹក​ថូ​ន័​រ​បង្រួម និង កាត់បន្ថយ​ជាតិ​ខ្លាញ់ពី​ផ្ទៃមុខ ។ ស្រូវ​អូតអាច​ប្រើ​ជា​ម៉ាស​មុខ​សម្រាប់​ស្បែក​អាល់​ឡែក​ហ្ស៊ី​ដើម្បី​ភ្ជិតរន្ធ​រោម និងជំនួយ​ពណ៌​សម្បុរស្បែក ។

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

ពងមាន់​ផ្នែក​ស ៖ ពងមាន់​ផ្នែក​ស គឺជា​ឱសថ​ធម្មជាតិ​ធ្វើឱ្យ​ស្បែក​ស្ងួត និង ជួយ ភ្ជិត​រន្ធ​រោម ធ្វើឱ្យ​ស្បែក​ភ្លឺ​ថ្លា និង កម្ចាត់​សារធាតុ​កខ្វក់​ពី​ផ្ទៃមុខ ។

ទឹកដោះគោ​ជូរ ៖ ជាមួយនឹង​ឡាក់​ទិ​ក​អាស៊ីដ ទឹកដោះគោ​ជូរ​មានគុណ​សម្បត្តិ​ជួយ បន្តឹង​ស្បែក និង ធ្វើឱ្យ​រន្ធ​ញើស​រួម​តូច កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស និង កោសិកា​ស្បែក ចាស់ៗ​ពី​ផ្ទៃមុខ ។​

​គ្រាប់​អាល់​ម៉ុង ៖ ម៉ាស​មុខ​ផ្សំ​ពី​គ្រាប់​អាល់​ម៉ុង​មាន​ប្រសិទ្ធ​ភាពខ្លាំង​ក្នុងការ​សម្អាត ផ្ទៃមុខ​ធ្វើឱ្យ​រលោង ភ្ជិត​រន្ធ​រោម និង ជា​ជម្រើស​ទី ១ សម្រាប់​អ្នកមាន​រន្ធ​ញើស​រីក​ធំ ។

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

ឱសថ​ធម្មជាតិ​ផ្សេងៗ ៖ ក្រៅពី​ផ្លែ​ប៉េងប៉ោះ ផ្លែឈើ​ផ្សេងទៀត​ក៏មាន​គុណសម្បត្តិ​ប្រហាក់ប្រហែល​សម្រាប់​ភ្ជិត​រន្ធ​ញើស និង សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ដែល​ធ្វើឱ្យ​ស្បែក​រលោង​ស្អាត​ផងដែរ​ដូចជា ផ្លែ​ប៉េ​ស (Peach) ម្នាស់ ក្រូចពោធិ៍សាត់ ស្ត្រ៊​ប៊ឺ​រី និង ពពួក​ផ្លែក្រូច​គ្រប់​ប្រភេទ ។

​ដីឥដ្ឋ ៖ ការប្រើ​ម៉ាស​ផ្សំ​ពី​ដីឥដ្ឋ​ជួយ​កម្ចាត់​ខ្លាញ​លើស សម្អាត​ស្បែ​កមុខ និង កម្ចាត់​សារធាតុ​កខ្វក់​ដែល​កប់​ក្នុង​រន្ធ​ញើស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ចំពោះ​អ្នកមាន​ស្បែក​ស្ងួត​គួរប្រើ​ក្នុង​បរិមាណ​តិចតួច​ដោយ​បន្ថែម​ទឹកឃ្មុំ ឬ ប្រេង​ធម្មជាតិ​ិ ដើម្បី រក្សា​សំណើម​ស្បែ​កមុខ ។

ស្ទី​ម​មុខ ៖ ការ​ស្ទី​ម​មុខ​គឺជា​វិធីសាស្ត្រ​សម្រាប់​បើក​រន្ធ​ញើស និង សម្អាត​សារធាតុ​កខ្វក់​ខាងក្នុង​រន្ធ​ញើស ។ គួរ​លាង​សម្អាត​សារធាតុ​ខ្លាញ់​ឱ្យ ស្អាត​ពី​ផ្ទៃមុខ​បន្ទាប់ពី​ស្ទី​ម​ហើយ លុបលាង​មុខ​ដោយ​ទឹក​ត្រជាក់​ដើម្បី​ភ្ជិត​រន្ធ​ញើស​វិញ ។ អ្នក​ប្រើ​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ភ្ជិត​រន្ធ​រោម​បន្ទាប់ពី ស្ទី​ម និង លាងមុខ​ហើយ​កាន់តែ​ប្រសើរ ។

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

​ទឹក​ផ្កា​កុលាប ៖ ទឹក​ផ្កា​កុលាប អាចជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ខ្លាញ់​លើ​ស្បែ​កមុខ និង សម្អាត​សារធាតុ​កខ្វក់​ដែល​កប់​ជ្រៅ​ក្នុង​រន្ធ​ញើស ។

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

​ប្រទាល​កន្ទុយក្រពើ ៖ ជាមួយនឹង​គុណសម្បត្តិ​ពិសេស​ក្នុងការ​កម្ចាត់​ស្លាកស្នាម ទឹក និង ជ័រ​ប្រទាល​កន្ទុយក្រពើ​មាន​ប្រសិទ្ធភាព​ក្នុងការ​ថែរក្សា ស្បែក​មុខ​ឱ្យ​តឹង​ណែន​ស្អាត និង បំបាត់​ស្លាកស្នាម មិនតែប៉ុណ្ណោះ​វា​អាចជួយ​ភ្ជិត​រន្ធ​រោម​បាន​ទៀតផង ។

​របប​អាហារ ៖ ដើម្បី​ថែរក្សា​ស្បែក​មុខ​ឱ្យ​ផូរផង់ អ្នក​គួរ​យកចិត្តទុកដាក់​ចំពោះ​របប អាហារ​ឱ្យបាន​ហ្មត់ចត់ ពោលគឺ​ចៀសវាង​អាហារ​ដែល​ផ្តល់​ផល​រំខាន​ដល់​ស្បែក ។ មួយ វិញទៀត​អ្នក​គួរប្រើ​ឡេ​ការពារ​កម្តៅថ្ងៃ ហ្វូ​ម​គ្រើម និង ហ្វូ​ម​លាងមុខ ឱ្យបាន​ទៀងទាត់ ស្ទី​ម​មុខ​ដោយ​ប្រើ​ផ្លែឈើ​ស្រស់ និង ចៀសវាង​កុំ​ទទួលទាន​អាហារ​បំពង​ច្រើនពេក ព្រោះ វា​ជា​កត្តា​ធ្វើឱ្យ​ក្រពេញ​ខ្លាញ់​កាន់តែច្រើន ។

​ទឹកខ្មេះ​ផ្លែ​ប៉ោម ៖ ប្រើ​សម្រាប់​ភ្ជិត​រន្ធ​រោម ជាពិសេស​អ្នក​អាច​ប្រើ​ជា​គ្រឿងផ្សំ សម្រាប់ធ្វើ​ម៉ា​សមុខ​ធម្មជាតិ ។

​គន្លឹះ ១៥ យ៉ាង ដើម្បី​ភ្ជិត​រន្ធ​ញើស​

​វិធី​ផ្សេងទៀត ៖
​ក្រៅពី​វិធីសាស្ត្រ​ដូចជា​បាន​រៀបរាប់​ខាងលើ​អ្នក​ក៏​អាច​សាកល្បង​វិធីសាស្ត្រ​កាន់តែងាយស្រួល​ផ្សេងទៀត​ផងដែរ ដូចជា លាប Magnesia១ ស្លាបព្រា​បាយ បន្ទាប់ពី​លាងសម្អាត​មុខ​ស្អាត កិន​ស្លឹក​សាលាដ Lettuce ជាមួយ​ទឹកក្រូច​ឆ្មារ លាយ​ប្រេង​អូ​លីវ និង ទឹកក្រូច​ឆ្មារ​ជាមួយ​ស្ករស​ប្រើ​សម្រាប់​លាងមុខ ប្រើ​សម្បក​ក្រូច​មក​លាងមុខ​(​សម្រាប់ស្បែក​ងាយ​ប្រតិកម្ម​) លាយ​អំបិល​ជាមួយ​ប៊័រ​ប្រើ​ជា​ថូ​ន័​រ ប្រើ​ប្រេង​គ្លី​សឺ​រី​ន​(Glycerin) និង វីតាមីន ៕​ ​​លក្ខិណា​