សាកសពប្រជានេសាទ ខ្មែរឥស្លាមម្នាក់ ក្នុងចំណោម ២នាក់ ត្រូវបានរកឃើញហើយ នៅក្បែកោះក្រាស់ ប្រទេសវៀតណាម

កំពត៖ លោកឧត្តមសេនីយ៍ត្រី ទូច ពលះ អនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក និងជាប្រធានបង្ក្រាបបទល្មើស លើផ្ទៃទឹកសមុទ្រខេត្តកំពត និងកែប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សពជនរងគ្រោះ ដែលប្រជានេសាទនៅភូមិដូនតោក ទៅរកឃើញនោះ ឈ្មោះណាប់ ម៉ើត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។

រីឯជនរងគ្រោះម្នាក់ទៀត ឈ្មោះត្មាត ឌុលឡោះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាដែរ នៅបន្តការបាត់ខ្លួន នៅឡើយទេ។

លោកទូច ពលះបន្តថា សពជនរងគ្រោះ ត្រូវបានប្រជានេសាទ ស្វែងរក ក៏ប្រទះឃើញសពនៅម៉ោងជាង ២រសៀល ថ្ងៃទី១០ ខែគុម្ភះ ឆ្នាំ២០១៦នេះ កំពុងអណ្តែត លើទឹកសមុទ្រ ចំណុចខាងលិចក្បែកោះក្រាស់ នៃប្រទេសវៀតណាម។ បច្ចប្បន្នសព ត្រូវពួកនេសាទ កំពុងដឹកតាមទូកមកស្រុកវិញហើយ។

គួរបញ្ជាក់ថា ករណីលិចទូកនេសាទ កាលពីយប់ថ្ងៃទី៧ ខែគុម្ភៈ ឆ្នាំ២០១៦ ចំណុចខាងលិចកោះសារាំង ស្ថិតក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពតបណ្តាល ឲ្យជនរងគ្រោះ២នាក់ខាងលើ បាត់ខ្លួនរហូតមកដល់ពេលនេះ បានប្រទះឃើញម្នាក់ហើយ៕