៧ចំណុច ដែលអ្នកត្រូវយល់ពី វិបត្តិធ្ងន់ធ្ងររបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា (ភាគបន្ត)

ទី៣. តើសាសនា ជ្រាបចូលទៅក្នុងរឿងដ៏កំសត់នេះ ដោយរបៀបណា? ចំនួនជនជាតិម៉ូស្លីមបានកើនឡើង យ៉ាងសន្ធឹកសន្ធាប់ បង្កឲ្យមានការ ព្រួយបារម្ភ ហើយបានបែកចែក អត្រាប្រជាជន ទូទាំងសកលលោក។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រុមព្រះសង្ឃ បានរៀបចំចលនា ៩៦៩ របស់ខ្លួន ដើម្បីធ្វើការតវ៉ា ចំពោះការបំផ្លិចបំផ្លាញ របស់តាលីបង់ចំពោះពុទ្ធសាសនា ដែលនេះជាចលនាប្រឆាំងនឹង សាសនាម៉ូស្លីមក្នុងប្រទេស នេះក៏ជាពេល មួយទៀតដែលជម្លោះសាសនាកើតឡើង។

ស្របពេលនោះដែរ ព្រះសង្ឃមីយ៉ាន់ម៉ា ត្រូវរស់នៅក្នុងវត្តជិត ២ឆ្នាំ ទើបបានត្រឡប់ជួបជុំក្រុមគ្រួសារវិញ អំឡុងពេលនោះ ព្រះសង់សង្ឃភាគច្រើន ត្រូវពឹងផ្អែកសង្ហាន់ពីយោធា នេះជាទំនាក់ទំនងរវាងព្រះសង្ឃ និងយោធា ពេលនោះព្រះសង្ឃក៏មានវត្តមាន នៅក្នុងប្រទេសស្រីល័ង្កាដែរ ហើយទីនោះក៏មានចលនា ៣៦០ មួយផ្សេងទៀតប្រឆាំងម៉ូស្លីមដែរ។

៧ចំណុច ដែលអ្នកត្រូវយល់ពី វិបត្តិធ្ងន់ធ្ងររបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា (ភាគបន្ត)

ទី៤. តើជាការពិតទេ ដែលចិន សាងសង់បំពង់ប្រេងឆ្លងកាត់មីយ៉ាន់ម៉ា? រយៈពេលជាងប៉ុន្មានឆ្នាំកន្លងមកនេះ ផ្ទៃដីប្រមាណជាង ២លានហិចតា ត្រូវបានកាន់កាប់ និងលួចពីក្រុមជនជាតិដើមភាគតិចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈពេលដែលជនជាតិភាគីតិចរ៉ូហ៊ីងយ៉ាង រាប់ពាន់នាក់ គ្មានផ្ទះសំបែង។ គោលនយោបាយជម្លៀងនេះ ក៏មានប៉ះពាល់ជាខ្លាំងដល់ក្រុមជនជាតិភាគតិចផ្សេងទៀត ជាពិសេសតំបន់មួយចំនួន ជាកន្លែងដែលចិន គ្រោងនឹងសាងសង់បំពង់ប្រេងដ៏ធំ។

ស្ថានភាពនោះហើយ ធ្វើឲ្យអាជ្ញាធរក្នុងស្រុកងាយស្រួលកាន់កាប់ដី និងទ្រព្យសម្បតិ្ដរបស់ក្រុមរ៉ូហ៊ីងយ៉ា។ ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលអាមេរិក បានប្រកាសពីភាពជោគជ័យរបស់ប្រទេសមីយ៉ាន់ម៉ា លើលទ្ធិប្រជាធិបតេយ្យ និងមូលធននិយម ទោះបីជាមានការផ្ទុះនៃអំពើហិង្សា និងការរឹតបន្តឹងសិទ្ធិមនុស្សយ៉ាងក៏ដោយ សភាបានទទួល បានស្ថេរភាពឡើងវិញក្នុងឆ្នាំ២០១៣ នោះដែរ។

ក្នុងឆ្នាំ២០១៤ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានជួបការលំបាកជាថ្មីម្ដងទៀត ក្រោយពីអាមេរិក បដិសេធថា មានការយឺតយ៉ាវ ក្នុងធ្វើដំណើរទៅកាន់ សង្គមបើកចំហរមួយ។ ករណីនេះទើបធ្វើឲ្យមានការចាប់ខ្លួន និងចាប់ខ្លួនឡើងវិញចំពោះអ្នកទោសនយោបាយ អ្នកសារព័ត៌មាន ថែមទាំងមាន ការហាមឃាត់អង្គការមិនមែនរដ្ឋាភិបាលបរទេស ក្នុងការជួយដោះស្រាយ និងទទួលក្រុមរ៉ូហ៊ីងយ៉ា។

៧ចំណុច ដែលអ្នកត្រូវយល់ពី វិបត្តិធ្ងន់ធ្ងររបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា (ភាគបន្ត)

នៅមានភាគបន្ត