៨ យ៉ាង ​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្បាលពោះ​

Doliprane TVC

​វា​ពិតជា​ការពិបាក​ក្នុងការ​បំបាត់​ជាតិ​ខ្លាញ់​ត្រង់​បរិវេណ​ក្បាលពោះ​ខ្លាំងណាស់ ប៉ុន្តែ​វា​ក៏មាន​វិធី សាមញ្ញមួយចំនួន​ដែល​អ្នក​អាច​សាកល្បង​ដើម្បី​ទទួលបាន​ផល​ដូចជា ៖
១-​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ការផឹក​ទឹកក្រូច​ឆ្មារ​លា​យ​ទឹក​ក្តៅ​ឧណ្ហៗ​ដាក់​អំបិល​បន្តិច គឺ​អាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ ហើយ​អ្វីដែល​សំខាន់​វា​អាចជួយ​ជំរុញ​ការរំលាយ​អាហារដែល​វា​អាច​នឹង​ជួយ​បន្ថយ​ទំហំ​បរិវេណ​ផ្ទៃ​ក្បាលពោះ​ជា​លំដាប់ ។
២-​ពិសា​អង្ករសំរូប និង ផលិតផល​ផ្សំ​ពី​ស្រូវ​សាលី​ដូចជា នំប៉័ង គ្រាប់​ធញ្ញជាតិ ។​
៣-​កាត់បន្ថយ​សារធាតុ​ជាតិ​ផ្អែម​ដូចជា នំ ភេសជ្ជៈ និង អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ព្រោះអាហារ​ទាំងនេះ​នឹងធ្វើ​ឱ្យ​បរិវេណ​ក្បាលពោះ និង កំភួនជើង​រីក​កាន់តែ​ធំ ។
៤-​ផឹកទឹក​ឱ្យបាន​ច្រើន​ព្រោះ​វា​អាចជួយ​រំលាយ​អាហារ និង ជួយ​ជម្រះ​ជាតិពុល​ចេញពី​ខ្លួន ។​
៥-​ពិសា​ខ្ទឹម​ឆៅ​ដោយ​ទំពា​ពី ២ ទៅ ៣ កំពឹស ជា​រៀងរាល់​ព្រឹក ហើយ​លើសពីនេះ​អ្នក​ក៏​គួរ​ផឹកទឹកក្រូច​ឆ្មារ​ឱ្យ​បានជា​រៀងរាល់​ព្រឹក​ដែរ ។ ការអនុវត្ត​វិធី​បែបនេះ​នឹង​ជួយ​កាត់បន្ថយ​ការ​ស្រក​ទម្ងន់​ខ្លួន​បាន​ខ្លះ​ដែរ ជាពិសេស​វា​ជួយ​សម្រួល​ចរន្តឈាម​រត់​ទៀតផង ។
៦-​មិនត្រូវ​បរិភោគ​អាហារ​ណា​ដែល​គ្មាន​លាយ​បន្លែ​សោះ អ្នក​គួរ​ចៀសវាង​បើសិនជា​អាចធ្វើ​បាន ។​
៧-​ជ្រើសរើស និង ទម្លាប់​ពិសា​បន្លែ និង ផ្លែឈើ​ឱ្យបាន​ច្រើន​ជា​រៀងរាល់​ព្រឹក និង ពេល​ល្ងាច ព្រោះ​វា​នឹង​ជួយ​បន្ថែម​សារធាតុ​ខនិជ និង វីតាមីន​សម្រាប់​សុខភាព ហើយអាចជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ ។
៨-​បន្ថែម​គ្រឿងទេស​ដូចជា ម្រេច ខ្ញី និង គ្រឿងទេស​មួយចំនួនទៀត​ដែល​ល្អ​សម្រាប់​សុខភាព ព្រោះ​ក្នុង​គ្រឿងទេស​ខ្លះ​ក៏​ជួយ​បង្កើន​ភាពស៊ាំ​អាំង​ស៊ុយ​លីន និងបន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៕ សុផល​