ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ថៅកែ​រោងចក្រ​កាត់ដេរ យីហោ អ៊ី​តា​កា ត្រូវ​បាន​ថៅកែ​ជនជាតិ​អ៊ី​តា​លី វេច​បង្វិច​រត់​ចោលកម្មករ ដោយ​មិន​បើក​លុយ​ឱ្យ​កម្មករ​អស់​រយៈពេល​៤​ខែ និង​មិន​បាន​ទូទាត់​លុយ​ថ្លៃ​ជួល ទីតាំង​រោងចក្រ​នោះ​អស់​រយៈពេល​៨​ខែ​កន្លង​មក​ហើយ ព្រមទាំង​អត់​បង់លុយ​ភ្លើង​អគ្គី​ស​នី​ថែម​ទៀត​ផង​មិនតែប៉ុណ្ណោះ ថៅកែ​ខាងលើ​បាន ប្រើ​មនុស្ស​ជំនិត​ៗ​របស់​ខ្លួន ដែល​ជា​ជនជាតិ​ខ្មែរ​ឲ្យ​ទៅ​រុះរើ​ឥ​វ៉ា​ន់​ក្នុង បំណង​ដឹ​ចេញពី​រោងចក្រ​ដោយ​សក​ងាត់​ៗ​ថែម​ទៀត​។

​ពេល​នោះ​ត្រូវ​បា​ម្ចាស់​ទីតាំង​ខាងលើ ចេញ​ទៅ​សហការ​ណ៏​ជាមួយ ក្រុម​សន្តិសុខ​យាម​នៅ​ទីនោះ​ធ្វើការ​រារាំង​មិន​ឱ្យ​យក​ចេញ​ឡើយ ដោយ​បាន​ចាក់សោ​ទ្វារ​ទុកជា​បណ្តោះអាសន្ន​រង់ចាំ​ការ​ដោះស្រាយ​គ្នា នៅ​ពេល​ក្រោយ ម្យ៉ាងទៀត​ការពារ​ខ្លាច​មានការ​បះបោរ​ពី​សំណាក់​ក្រុម​កម្មករ កម្មការិនី​ទៀត​។​ហេតុ​ការ​ណ៏​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ក្នុង​រោងចក្រ​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិត ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍ សែន​ជ័យ​រាជធានី​ភ្នំពេញ ។ ម្ចាស់​ទីតាំង​រោងចក្រ​នោះ​ឈ្មោះ ចាន់ ដា​វី  ហៅ មិ​នា បានឱ្យ​ដឹង​ថា ថៅកែ​រោងចក្រ​នោះ​គឺជា ជនជាតិ អ៊ី​តា​លី មានឈ្មោះ PODEIA GENNARO ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ YA31506832 បាន​ជួល​ទីតាំង​រោងចក្រ​នេះ​ពី​គាត់រយៈពេល​២​ឆ្នាំ​មក​ហើយ ក្នុង​តម្លៃ​១​ខែ​ចំនួន ៤០០០ ដុល្លារ​។​ជាង​១​ឆ្នាំ​កន្លង​មក​បាន​ទូទាត់​ទៀងទាត់​ជា​រៀង មិន​ដែល​មាន​បញ្ហា​នោះ​ឡើយ ទើបតែ​រយៈពេល ៨​ខែ​ចុង​ក្រោយ​នេះ​មិន​បាន​ទូទាត់​ឲ្យ​សោះ មិនតែប៉ុណ្ណោះ​គាត់​បានដឹង​ថា មិនមែន​ត្រឹមតែ​គាត់​ប៉ុណ្ណោះ​ទេ​ដែល​មិន​បាន​ទទួល​ប្រាក់​ឈ្នួល​ទីតាំង​ពី​ថៅកែ​រូប​នោះ សូ​ម្បី​តែ​កម្មករ​ដែល​ខំ​បញ្ចេញ​កម្លាំង​បែកញើស​ហូរ ញើស​គ្រប់​ៗ​គ្នា​នោះ ក៏​មិន​បាន​ទទួល ប្រាក់​ឈ្នួល​ពី​ថៅកែ​នេះ​រយៈពេល​៤​ខែ​ឡើយ​ដោយឡែក​ខាង​អគ្គី​ស នី​កម្ពុជា ក៏​មិន​បាន​ទទួល​ថ្លៃ​ភ្លើង​ដូច​គ្នា​ដែរ​ក្រៅពី​នេះ​ក៏​នៅ​ជំពាក់ ប្រាក់​ក្រុមហ៊ុន ស្តិ​សុខ​ឯកជន​ដែល​ដាក់ កម្លាំង​ទៅ​យាម​នៅ​ទីនោះ​ចំនួន ៥០០០​ដុល្លារ​ទៀត​ផង​។​

សន្តិសុខ ដែល​យាម​ប្រចាំការ​នៅ​ទីនោះ បាន​និយាយ​ថា​ពួក​គេ​មិន​បានដឹង​ថា​ថៅកែ​រោងចក្រ​មួយ នេះ រត់​ចោល​កម្មករ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ឬ ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា បែប​ណា​នោះ​ឡើយ ប៉ុន្តែ​បានរ​ត់ទៅ​ទាំង​មិន​បាន បើកប្រាក់​ឈ្នួល​ឲ្យ​អ្នក​ពាក់ព័ន្ធ​អ្វី​ទាំង​អស់ហើយ​ជា​ការ​ធ្វើបាប ដល់​កម្មករ ខ្លាំង​ណាស់ កម្មករ​មានការ​ខ្វះខាត​។​បន្ទាប់​ពី​ថៅកែ​រត់​ចោល ពួក​គេ​គ្មាន​លុយ​ឲ្យ​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ ថ្លៃ​ការ​ធ្វើ​ដំណើរការ​ចាយវាយ​ផ្សេង​ទៀត ពួក​គេ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជាមួយ ម្ចាស់ផ្ទះ​ជួល​និង​ម្ចាស់បំណុល​គ្រប់ពេល​ទាំងអស់ និង​គ្មាន​ប្រាប់​សម្រាប់​ផ្ញើរ​ទៅ​ក្រុម​គ្រួសារ​ឡើយ​។​ម្នាក់​ៗ​មិន​បានដឹង​ថា​មូល ហេតុ​អ្វី​ទើបបាន​មានរឿង​បែប​នឹង​ទេ ប៉ុន្តែ​តាម​ការ​សន្និដ្ឋានថៅកែ​នោះ​ចាញ់ល្បែង ឬ​ក្ស័យធន​។

​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នេះ​ថៅកែ​មិន​បាន​ទទួលខុសត្រូវ ចំពោះ​ជោគវាសនា​របស់​កម្មករ ម្ចាស់​ទីតាំង ក្រុម​សន្តិសុខ និង​ខាង​បណ្ដាញអគ្គីសនី​នោះ​ឡើយថែម​ទាំង​បាន​ប្រើ​មនុស្ស​ជំនិត របស់​ខ្លួន មួយ​ក្រុម​ដែល​ជា​ជនជាតិ​ខ្មែរ​ទៅ​បម្រុង​ដឹក​យក​សម្ភារៈ​ផ្សេង ដូច​ជា​ម៉​ស៊ី​ន​ដេរ​ជាដើម ចេញពី​រោងចក្រ​ថែម ទៀត​។​បន្ទាប់​ទទួល​ដំណឹង​ថា មាន​មនុស្ស​ទៅ​ដឹក​យក​សម្ភារៈ ចេញពី​រោងចក្រ​បែប​នេះ​ទើប​ស្ត្រី​ម្ចាស់ ទីតាំង បាន​ទៅ​ឃាត់​មិន​ឲ្យ​យក​ចេញ រង់ចាំ​ការ​ដោះស្រាយ​គ្នា​សិន​៕