កូរ៉េ ៣តោនកន្លះ ដឹកឥវ៉ាន់ ពីកោះកុង មកភ្នំពេញ ក្រឡាប់នៅ កំពង់សីលា

កោះកុង៖ រថយន្តកូរ៉េ ៣តោនកន្លះ មួយគ្រឿង បានក្រឡាប់ដោយខ្លួន ឯងខណៈធ្វើដំណើរពីកោះកុង ទៅភ្នំពេញ នៅម៉ោងប្រមាណ ២រសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤១ ក្នុងឃុំចំការហ្លួង ស្រុកកំពង់សិលា តែសំណាងល្អពុំបានបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

បើតាមអ្នកដំណើរម្នាក់ បានឲ្យដឹងថា រថយន្តកូរ៉េ ៣តោន កន្លះដែលក្រឡាប់នេះ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1060 បានដឹកឥវ៉ាន់ពីខេត្តកោះកុង ឆ្ពោះទៅភ្នំពេញ បើកបរដោយឈ្មោះ ប៊ិន សំអាត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងថ្មី ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕