៥ ដំណាក់កាល​នៃ​សេចក្តីស្នេហា​

Doliprane TVC

​នៅក្នុង​ខ្សែភាពយន្ត​បែប​មនោសញ្ចេតនា​ស្នេហា​ជា​រឿង​ដែល​ទាក់ទិន​នឹង​នារី​ម្នាក់ និង បុរស​ម្នាក់​ជួបគ្នា​លើកដំបូង ហើយ​បន្ទាប់មក​ក៏​ចាប់ផ្តើម​មាន​ស្នេហា​នឹង​គ្នា ប៉ុន្តែ​នៅក្នុង​ជីវិត​ពិត​ស្នេហា​មាន​ភាពស្មុគស្មាញ​ជាង​អ្វី​ដែលមាន​នៅលើ​កញ្ចក់​ទូរទស្សន៍ ដោយ​វា​មាន​ជា​ដំណាក់កាល​ផ្សេងៗ​គ្នា ។ នេះ​បើតាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​មកពី​គេហទំព័រ eHarmony នៅ​អង់គ្លេស ។​ ​ចិត្តវិទូ លីន​ដា ប៉ា​ប៉ា​ដូ​ពូ​ឡូ​ស (Linda Papadopoulos ) តាម​គេហទំព័រ eHarmony ផ្សាយ​ថា «​ស្នេហា​ចែកចេញជា​ដំណាក់កាលៗ ហើយ​ក្នុងដំណាក់កាល​នីមួយៗ​មាន​ភាពខុសៗ​គ្នាគឺមាន​ឧបសគ្គ​ភាព​ផ្អែមល្ហែម និង ទំនាស់ ។​ល​។​» ។​

ដំណាក់​កាលពី ១ ៖ កន្លង់​ស្វែងរក​ផ្កា​
«​តើ​មាន​អ្វីមួយ​ដែល​ល្អ​ជាង​អារម្មណ៍​ដែល​អ្នក​កំពុងមាន​នៅពេល​ចាប់ផ្តើម​ស្រឡាញ់​អ្នកណាម្នាក់ ? ការ​គិតពី​នរណាម្នាក់​ដែល​អ្នក​កំពុង​ចាប់ចិត្ត និង ស្ថានភាព​នៃ​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​បានធ្វើ​ឱ្យមាន​ការព្រួយបារម្ភ​ពី​សុភមង្គល​អនាគត​»​។ អ្នក​មិនអាច​បំបាត់​រូបភាព​របស់​មនុស្ស​ដែល​អ្នក​ចាប់ចិត្ត​ចេញពី​ខួរក្បាល​របស់​អ្នក​ឡើយ ។ ជាងនេះទៀត​អ្នក​ថែមទាំង​ចង់​ស្រមៃ​ឃើញ​អ្នកនោះ ព្រោះតែ​អ្នក​ចង់យក​ឈ្នះ​លើ​ស្នេហា និង ចង់​គ្រប់គ្រង​មនុស្ស​នេះ ។ ក្នុងដំណាក់កាល​នេះ​អ្នក​ទាំងពីរ​ក៏​នឹងមាន​មូលដ្ឋានដើម្បី​អាច​បន្ត​ទៅកាន់​ដំណាក់កាល​បន្ទាប់ឬមួយ​ត្រូវ​បញ្ចប់​ស្នេហា ។ អ័រម៉ូនតេ​ស្តូ​ស្តឺ​រ៉ូ​ន (Testosterone ) របស់​បុរស និង អ័រម៉ូន​អេ​ស្ត្រូ​ជេន (Estrogen) របស់​ស្ត្រី​បានធ្វើ​ឱ្យមាន​ដំណាក់កាល​នេះ​កើតឡើង ។

៥ ដំណាក់កាល​នៃ​សេចក្តីស្នេហា​

​ដំណាក់កាល​ទី ២ ៖ បង្កើត​ទំនាក់ទំនង​ស្នេហា​
​ធាតុគីមី​នៃ​សរសៃប្រសាទ​ដែល​រួមមាន ដូ​ប៉ា​មីន (Dopamine ) និង អា​ដ្រេ​ណា​លីន (Adrenaline ) ពិតជា​អាចធ្វើឱ្យ​បេះដូង​របស់​អ្នក​លោត​ញាប់​ជាង​ធម្មតា ហើយ​វា​ក៏​បង្កើតបានជា​សារធាតុ​សេ​រ៉ូ​តូ​នី​ន (Serotonin ) ដែល​គេ​ហៅថា​«​គីមី​សុភមង្គល​» ។ អ្នក​ទាំងពីរ​មាន​អារម្មណ៍​ថា ហាក់ដូចកំពុងស្ថិត​នៅក្នុង​ភព​ដ៏​តូច​មួយ​តែ​ពីរ​នាក់ ហើយ​ព្យាយាម​ឈ្វេងយល់​អំពី​គ្នាឱ្យបាន​កាន់តែ​ស៊ីជម្រៅ​កាន់តែ​ល្អ ។ នេះ​ជា​ជំហាន​នៃ​ការ «​បំពេញ​ប្រវត្តិរូប​»​របស់​អ្នកណាម្នាក់​ក្នុង​បេះដូង​របស់​អ្នក ។ ​ជួនកាល​អ្នក​ទាំងពីរ​មិន​ពេញ​ចិត្តនឹង​ទម្លាប់​របស់​ដៃគូហើយក៏​កើតមាន​ទំនាស់ ប៉ុន្តែ​អ្នក​ចិត្តសាស្ត្រ​យល់ថា​នេះ​គឺជា​រឿង​សំខាន់ព្រោះ​វា​ជួយឱ្យ​អ្នក​ទាំងពីរ​កាន់តែ​យល់ចិត្ត​គ្នា ។

៥ ដំណាក់កាល​នៃ​សេចក្តីស្នេហា​

​ដំណាក់កាល​ទី ៣ ៖ ភាពស៊ីចង្វាក់​គ្នា​
​ក្នុងដំណាក់កាល​នេះ​អ្នក​កំពុងតែ​ឈ្វេង​យល់ថា តើ​មនុស្ស​នេះ​គឺជាផ្នែក​មួយ​ក្នុង​ជីវិត​របស់​អ្នក​ដែរ ឬ អត់ ? អ្នក​កំពុងតែ​យក​ទិន្នន័យ​ពិត​ដែលប្រមូលបាន​អំពី​មនុស្ស​នេះ​ដើម្បី​ធ្វើឱ្យ​ជីវិត​មាន​ភាពស៊ីចង្វាក់​គ្នា ។ តើ​អ្នក​គិតថា​រវាង​អ្នក និង ភាគី​ម្ខាង​ទៀត​អាច​នឹងមាន​ភាពមិន​ស៊ីចង្វាក់​គ្នា ឬ អ្នក​ជឿជាក់​ទាំងស្រុង​ថា ពិត​ជាមាន​ភាពចុះ​សម្រុង​គ្នា ឬ តើ​នេះ​ជា​ទំនាក់ទំនង​ដែល​សមស្រប​សម្រាប់​អ្នក ? ដំណាក់កាល​នេះ​មាន​សារសំខាន់​ដើម្បី​វាយតម្លៃថា តើ​អ្នក​ទាំងពីរ​នឹង​អាចបង្កើត​ភាព​ផ្អែម​ល្អែ​ម​ជាមួយគ្នា​នាពេលខាងមុខ ឬក៏​មិនអាច​បន្ត​ឆ្ពោះទៅមុខ ។​

៥ ដំណាក់កាល​នៃ​សេចក្តីស្នេហា​

​ដំណាក់កាល​ទី ៤ ៖ ស្មោះត្រង់​
​តើ​អ្នក​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ឈឺចាប់​ហើយ​ឬ​នៅ ? នៅពេលដែលមាន​ការព្រួយបារម្ភ​ដំបូង​ថា តើ​ត្រូវធ្វើ​បែបណា​ដើម្បីឱ្យ​ភាគី​ម្ខាង​ទៀតទទួល​ឥទ្ធិពល​ពី​អ្នក ហើយ​អ្នក​ក៏​ព្រួយបារម្ភ​ពី​ឧបសគ្គ​ដែល​អាច​កើតឡើងដោយសារ​ឪពុកម្តាយ​របស់​ម្នាក់​នោះ ។ អ្នក​ចាប់ផ្តើម​យល់ឃើញ​ពី​ភាពខុសគ្នា​រវាង​អ្នក​ទាំងពីរ ។ អ្នកមាន​បំណង​ចាប់ផ្តើម​ធ្វើ​គម្រោង​ឈ្វេង​យល់បានទាំងស្រុង​អំពី​ភាគី​ម្ខាង​ទៀត​ដើម្បី​ត្រៀម​អ្វីៗ​ទាំងអស់​សម្រាប់​បញ្ចប់​ទំនាស់ ទាំងឡាយ​ដែល​កើតឡើង​ពី​ការខ្វះ​ទំនុកចិត្ត​គ្នា ឬ ការយល់ច្រឡំ ។ នេះ​ជាដំណាក់​កាលដែល​អ្នកដឹង​ច្បាស់​ពី​ទំនាក់ទំនង និង បង្កើត​ព្រំដែន​សុវត្ថិភាព សម្រាប់​ស្នេហា​របស់ខ្លួន ។

៥ ដំណាក់កាល​នៃ​សេចក្តីស្នេហា​

​ដំណាក់កាល​ទី ៥ ៖ ស្ថិរភាព​
​ក្រោយ​រយៈពេល​ឈ្វេងយល់ និង នៅក្បែរ​គ្នា​អ្នកនឹង​ចាកចេញ​ពី​ស្ថានភាព​នានាហើយ​ចាប់ផ្តើម​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន ។ អ័រម៉ូន​សំខាន់​មួយ​ដែលមាន​ក្នុង​ដំណាក់កាល​នោះគឺ​អុក​ស៊ី​តូ​ស៊ីន (oxytocin) ។ វា​ជា​អ័រម៉ូន​លើកកម្ពស់​ចំណង​ទំនាក់ទំនង​រវាង​ម្តាយ និង កូន ហើយ​វា​ក៏​ជាតំណ​ភ្ជាប់​ពិសេស​រវាង​បុរស និង ស្ត្រី បន្ទាប់ពី​រួមភេទ​ឡើងដល់​ចំណុចកំពូល ។ ​ប្រការ​ដែល​សំខាន់បំផុត​ដែល​អ្នក​ត្រូវ​យល់​ក្នុងដំណាក់កាល​នេះ គឺថា​វា​ជា​រឿង​ធម្មតា​នៅពេល​ស្នេហា​មាន​ភាពជូរចត់​ផ្អែមល្ហែមទៅតាម​ដំណាក់កាល​នីមួយៗ ។ អ្នក​ទាំងពីរ​រស់នៅ​ជាមួយគ្នា​យូរ​ឆ្នាំ​ហើយ​កំពុង​តែមាន​អារម្មណ៍​ថា មិនសូវមាន​សុភមង្គល និង មិនសូវ​ផ្អែមល្ហែម​ដូច​មុន​វា​ក៏​មិន​មានន័យថា អ្នក​មិនអាច​ត្រឡប់​ទៅកាន់​ដំណាក់កាល​ដំបូងៗ​នោះទេ ។

ចូរ​រៀប​គម្រោង​ធ្វើ​សកម្មភាព​ហើយ​ជជែក​គ្នា​ដើម្បី​បង្កើត​អារម្មណ៍​ផ្សេងៗ​ក្នុង​ដំណាក់​នីមួយៗ បែបនេះ​សុភមង្គល​នឹង​កាន់​តែមាន​ច្រើន ។ ទន្ទឹមនឹងនេះ​ការ​ក្លាយជា​ប្តី​ប្រពន្ធ​នឹង​គ្នា ចៀស​មិន​ផុតពី​បញ្ហា​ទំនាស់ ដូច្នេះ​ចូរ​ចាត់ទុកថា វា​គ្រាន់តែ​ជា​រសជាតិ​នៃ​សេចក្តីស្នេហា​តែប៉ុណ្ណោះ ៕​ បុត្រ