Q&A : ខ្ញុំ​មាន​ប្រដាប់ភេទ​តូច ទៅថ្ងៃមុខមិនដឹងថា​អាច​ផ្តល់​ក្តី​សុខ​ដល់​ភរិយា​បាន​ឬ​អត់ ?

Doliprane TVC

សំណួរ ៖ ខ្ញុំបាទ​អាយុ ១៩ ឆ្នាំ រស់នៅ​ភ្នំពេញ​មាន​កង្វល់​មួយ​គឺ​ប្រដាប់ភេទ​តូច​មិនដឹងថា​នៅពេល
​មាន​ដៃគូ​ស្នេហា ពិសេស​មាន​ភរិយា​ទៅ​មិនអាច​ផ្តល់​សេចក្តីសុខ​នោះឡើយ ។ ខ្ញុំ​ចង់ដឹងថា
តើ​នៅពេល​បុរស​មាន​ប្រដាប់ភេទ​តូច​ត្រូវធ្វើ​ដូចម្តេច​ទើប​ផ្តល់​សេចក្តីសុខ​ដល់ដៃ​គូ​រួមភេទ ពីព្រោះ​ខ្ញុំ
​មិន​ចង់ឱ្យ​ខ្លួនឯង​ជួប​វិបត្តិ​មួយ​នៅ​ថ្ងៃ​ខាងមុខ​នោះឡើយ ?

ចម្លើយ ៖ មាន​បុរស​ជាច្រើន​ព្រួយបារម្ភ​ពី​បញ្ហា​នេះ តែ​តាមពិត​រឿង​ប្រដាប់ភេទ​តូចធំ​មិនសំខាន់​ទេ
ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ភាព​ប៉ិនប្រសប់​ក្នុងការ​រួមភេទ​ប៉ុណ្ណោះ ។ ទោះ​ប្រដាប់ភេទ​តូចក៏​អ្នក​អាច​ផ្តល់
​សេចក្តីសុខ​ដល់ដៃ​គូ​រួមភេទ​ដូច គ្នា ។ បុរស​ត្រូវ​ចងចាំ​ថា ទំហំ​រន្ធ​ប្រដាប់​ភេទស្ត្រីមានការ​រីក​រួម
​ទៅតាម​ទំហំ​ប្រដាប់ភេទ​របស់​បុរសពោ​ល​គឺ​បើ​ស្ត្រី​មិន​ធ្លាប់​ឆ្លងកាត់​ការរួម​ភេទ ហេតុនេះ​នៅពេល​រួមភេទប្រដាប់ភេទ​នឹង​រីក​ទៅតាមទំហំ​ប្រដាប់​ភេទបុរស ហេតុនេះ​ការរួម​ភេទ​មិនចោទ
​ជា​បញ្ហា​ឡើយ ។

ទោះបីយ៉ាងណា បើ​ស្ត្រីធ្លាប់​ឆ្លងកាត់​ការ​រួមភេទ​រួចហើយ ពិសេស​ធ្លាប់ប៉ះចំ​ប្រដាប់​ភេទបុរស​ធំ​នោះ ទើប​អាច​ចោទ​ជាបញ្ហា តែ​យ៉ាងណា​អាស្រ័យ​លើ​ភាព​ប៉ិនប្រសប់ក្នុងការ​រួមភេទនោះ​ពិតជា​មិនមាន​អ្វី​កើតឡើងប៉ុន្មាន​ទេ ហើយ​ពិសេស​ស្ត្រី​អាចមាន​ការ​ពេញចិត្ត​ថែម​ទៀតផង ។ នេះ​ជា​វិធី​ណែនាំ​បុរស​មាន ប្រដាប់ភេទ​តូច​ដោះស្រាយ​ក្នុងពេល​រួមភេទ ៖

​សំខាន់​ត្រូវ​ផ្តោតអារម្មណ៍​ទៅលើ​ការ​បបោសអង្អែល មុនពេល​ស៊ក​បញ្ចូល​ចាំបាច់​ត្រូវ​ចេះ​ដាស់
អារម្មណ៍​ដល់ដៃ​គូ​ឱ្យមាន​អារម្មណ៍​ជោកជាំ​ជាមុនសិន ។ ការធ្វើ​បែបនេះ​ភាគី​ស្ត្រី​នឹង​បានទទួល​ភាព
ស្រើបស្រាល ហើយក៏​ងាយ​នឹង​ឈានដល់​ចំណុចកំពូល​ដែរ ។ ដូច្នេះ​ការរួម​ភេទ​នេះ​នឹង​កាន់តែ
អស្ចារ្យ ។ ក្រៅពីនេះ​អ្នក​ក៏​គប្បី​អនុវត្ត​ការប្រើក្បាច់​ស្ត្រី​លុតជង្គង់បុរស​វាយ​ពីក្រោយ ក្បាច់អង្គុយ
​លើ​កៅអីជាដើម ព្រោះ​ក្បាច់​ទាំងនេះបុរស​អាច​ស៊ក​ប្រដាប់ភេទ​បាន​ជ្រៅ​ដែល​ងាយជួយ​ឱ្យ​ស្ត្រី
​ឈានដល់​គោលដៅ ៕