ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តបន្ទាយ​មាន​ជ័យ​៖​រថយន្ត​ធុន​ធំ​ដឹក​អង្កាម​បើក​បុក​ឡិច​ស៊ី​ស​៣៣០​ហើយ​ម្ចាស់​អាង​ធានា​រាប់​រង​ចុះ​ទៅ​ចាក់​ធ្មេញ​អង្គុយ​ស៊ី​គុយទាវ​ធ្វើ​ព្រងើយ​មិន​អើពើ​ធ្វើ​មានការ​ភ្ញាក់ផ្អើល​ស្ទះចរាចរណ៍​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៦​ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

​លោក សន គឹ​ម​សួន នាយការិយាល័យ​នគ​បាល​ចរាចរណ៍​ខេត្ត​បាន​ប្រាប់​ថា​នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​ឈ្មោះ ភួង វ​ណ្ណា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ដែល​បើកប​រថយន្ត ឡិច​ស៊ី​ស​៣៣០​ដែល​ពាក់​ស្លាក់​លេខ 2V-5382 ដែល​ដឹក​គ្រួសារ​ពេញ​រថយន្ត​ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​គោលបំណង​ចូល​ចាក់​សាំង​ក្នុង​កា​រ៉ា​សាំង​ស​សូ​គី​ម៊ិ​ច​នៅ​ខាងលិច​ផ្លូវ​។

​តែ​ពេល​ដែល​កាច់​ភ្លើង​ស​ញ្ញូ​បទ​រថយន្ត​ទៅ​ឆ្វេង​ដៃ​ត្រូវ​បាន​រថយន្ត​ធុន​ដែល​ពាក់​ស្លាក់​លេខ ភ្នំពេញ​3C-8729 ដែល​បើកបរ​ដោយ​ឈ្មោះ ដៀប សាន់ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ​/​ឃុំ​ល្វា ស្រុក​ប​វេ​ល ដែល​បើកបរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​បុក​ចំ​មួយ​ចំហៀង​ខាងឆ្វេង​បណ្តាល​ខូចខាត​មួយ​ចំហៀង​។​លោក​បាន​បញ្ជាក់​ថា​នៅ​ពេល​ដែល​គ្រោះថ្នាក់​កើតឡើង​គឺ​ម្ចាស់​រថយន្ត​ធុន​ធំ​ដែល​ដឹក​អង្កាម​បាន​ចុះ​ពីលើ​រថយន្ត​ហើយ​ដើរ​តម្រង់​ទៅ​តូប​គុយទាវ​អង្គុយ​ចាក់​ធ្មេញ​ដោយ​មិន​ជជែក​ដោះស្រាយ​ភាគី​ម្ខាង​ទេ​។​ដោយ​ឆ្លើយ​ថា​រថយន្ត​គេ​មាន​ធានា​រាប់​រង​គ្មាន​អី​ត្រូវ​ខ្លាច​និង​ភ័យ​ឡើយ​ទោះជា​មន្ត្រី​នគរបាល​ជំនាញ​ហៅ​មក​សាកសួរ​ក៏​មិន​ចង់​ស្តី​រក​និង​សហ​ការណ៍​ឡើយ​។

​លោក សន គឹ​ម​សួន បាន​បញ្ជាក់​ថា​៖​រថយន្ត​ដែល​បង្ក​គឺជា​រថយន្ត​ធុន​ធំ​ដែល​បើកបរ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​ហើយ​ពេល​បង្ក​គ្រោះថ្នាក់​ហើយ​មិន​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​ទោះជា​យ៉ាង​មន្ត្រី​ជំនាញ​ត្រូវ​មាន​វិធានការ​ដោយ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕