សាមសុងរកឃើញ អ្នកទទួលជ័យលាភី ការប្រកួតថតរូប ប្រើទូរស័ព្ទដៃ Galaxy A Photo Contest ២០១៦

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ការថតរូបត្រូវបានគេមើលឃើញថាមានការ ពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេស កម្ពុជាទាំងទីក្រុង ទាំងជនបទប្រជាជនគ្រប់វ័យ ជាពិសេសទៅទៀត នោះគឺក្នុងចំណោមស្រទាប់យុវវ័យតែម្តង ដោយមើលឃើញការពេញនិយមថតរូប បែបនេះហើយទើបក្រុមហ៊ុនសាមសុង និង Cambodia Smartphone Photography Club បានសហការគ្នាដើម្បីរៀបចំកម្មវិធីប្រកួតសាមសុង Galaxy A Photo Contest ២០១៦ ដោយប្រើទូរស័ព្ ទមកថតរូបជំនួសឲ្យកាម៉េរ៉ាទំនើប ហើយមានការចូលរួមពីសំណាក់ អ្នកថតរូបល្បីជាច្រើននាក់ ដើម្បីសាកល្បង នូវគុណភាពកាម៉េរ៉ារបស់ទូរស័ព្ទ Galaxy A ។

លោក កឹម សុវណ្ណា ដែលទទួលបានជ័យលាភីលេខមួយក្នុងកម្មវិធីនេះ ហើយក៏ជាអ្នកថតរូបអាជីពម្នាក់ បានឲ្យដឹង"ប្រើទូរស័ព្ទ សាមសុង Galaxy A ដើម្បីថតរូបមាន ងាយស្រួលជាងទូរស័ព្ទ ដ៏ទៃដោយខ្ញុំអាចសារមុខងាររបស់វា បានលឿនជាងកាម៉េរ៉ាទូរស័ព្ទដ៏ទៃទៀត។ នៅក្នុងកម្មវិធីប្រកួតនេះ បេក្ខជនដែលចូលរួមប្រកួតតម្រូវឲ្យ ចំណាយពេល ២ម៉ោង ថតរូបតាមដងផ្លូវក្នុង ទីក្រុងសៀមរាប ដោយប្រើកាម៉េរ៉ាទូរស័ព្ទ ហើយរូបថតទាំងអស់ជារូបថតសខ្មៅ។ ជាចុងបញ្ចប់នៃកម្មវីធី ប្រកួតមានបេក្ខជន ៣នាក់ ប៉ុណ្ណោះត្រូវបានជ្រើសរើស"។

លោក សោម ចន្ទមុន្នី ដែលទទួលបានចំណាត់ថ្នាក់ លេខ២ក្នុងកម្មវិធីប្រកួតនេះបានឲ្យដឹងថា "ខ្ញុំអាចថតរូប បានច្បាស់ល្អជាមួយនឹងទូរស័ព្ទ ជាពិសេស ពេលថតរូប មនុស្សធ្វើសកម្មភាពតាមផ្លូវ ។ រូបភាព ដែលថតហើយមិនព្រិលហើយថតបានលឿន និងច្រើនប៉ុស្តិ៍។ កាលពីពេលប្រកួតនោះ ខ្ញុំថតបាន រហូតដល់ទៅ ២០០បុស្តិ៍ ក្នុងរយៈពេល២ម៉ោងប៉ុណ្ណោះ។ ម៉ាស៊ីនរបស់ទូរស័ព្ទនេះមិនឆាប់ក្តៅ ដូច្នេះខ្ញុំអាច កាន់វា ថតរូបបានយូរគួរសម"។

ចំណែកលោក ស៊ីវ សារុណ ដែលបាទទួលចំណាត់ថ្នាក់លេខ៣ បាននៅក្នុងកម្មវិធីប្រកួត បានបញ្ជាក់បន្ថែមថា "ទូរស័ព្ទនេះមានគែមកោងហើយអេក្រង់ធំ ដូច្នេះវាងាយស្រួលពេលកាន់ថត និងមើលរូបភាពក្នុងទូរស័ព្ទភ្លាមៗ។

គុណភាពកាម៉េរ៉ាវាមិនចាញ់ទូរស័ព្ទសេរី Note ដែលខ្ញុំធ្លាប់ប្រើពីមុន ប៉ុន្មានទេ"។ ទូរស័ព្ទ Galaxy A (២០១៦) ក៏បំពាក់មកជាមួយ ប្រព័ន្ធកាមេរ៉ាទំនើប ជាងមុន ដែលធ្វើអោយទាំងរូបភាព និង វីដេអូកាន់តែភ្លឺនិងច្បាស់ជាងមុន។ ប្រព័ន្ធដំណើរការ Optical Image Stabilization (OIS) ដែលមានកំរិតខ្ពស់មួយនេះ អាចកាត់បន្ថយ ភាពរំញ័ររូបភាព ដោយកាមេរ៉ាមុខ និងក្រោយដែលមានអាភិតឆឺ F1.9 ដើម្បីអោយអ្នកប្រើប្រាស់ថតរូបបានល្អទោះបីជា នៅកន្លែងងងឹតក៏ដោយ។ ជាងនេះទៅទៀត ជាមួយនឹងលក្ខណៈពិសេសរបស់ Quick Launch អ្នកចុចប៊ូតុងដើមតែ២ដង ប៉ុណ្ណោះអ្នកប្រើប្រាស់កាមេរ៉ា បានដោយចំណាយ ពេលមិនដល់ មួយវិនាទីផង។ អ្នកក៏អាចថតរូប selfie ដែលមានរូបភាព ធំជាងមុន និងប្រើបាតដៃសម្រាប់បញ្ជាកាមេរ៉ាថត។

អំពីក្រុមហ៊ុន Samsung Electronics co., Ltdគឺជាក្រុមហ៊ុននាំមុខគេ លើពិភពលោកផ្នែកបច្ចេកវិទ្យាដោយ ផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរ ឲ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងកំពុងតែនាំមុខគេ ផ្នែកអ៊ីនធឺណែត(Internet of Things )ដែលមានឧបករណ៍វៃឆ្លាតជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្មនៅក្នុងឧស្សាហកម្មផ្សេងៗ។

សាមសុងរកឃើញ អ្នកទទួលជ័យលាភី ការប្រកួតថតរូប ប្រើទូរស័ព្ទដៃ Galaxy A Photo Contest ២០១៦

សាមសុងរកឃើញ អ្នកទទួលជ័យលាភី ការប្រកួតថតរូប ប្រើទូរស័ព្ទដៃ Galaxy A Photo Contest ២០១៦

សាមសុងរកឃើញ អ្នកទទួលជ័យលាភី ការប្រកួតថតរូប ប្រើទូរស័ព្ទដៃ Galaxy A Photo Contest ២០១៦