សាន់​ឆាយ​ប្រកាស​ថា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​នៅ​អាយុ ៤០​ឆ្នាំ

សាន់​ឆាយ​ប្រកាស​ថា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​នៅ​អាយុ ៤០​ឆ្នាំ

កំពុង​ពពោះ​កូន​​នៅ​ខែ​ទី ៥ តារា​សម្ដែង​ល្បី​ឈ្មោះ​របស់​តៃវ៉ាន់ Barbie Hsu សង្ឃឹម​ថា​នាង​និង​កូន​នឹង​មាន​សុខភាព​ល្អ​​នៅ​ពេល​ឆ្លង​ទន្លេ​ពេល​ខាង​មុខ។

 

សាន់​ឆាយ​ប្រកាស​ថា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​នៅ​អាយុ ៤០​ឆ្នាំ

បណ្ដាញ​ព័ត៌មាន Phoenix បាន​រាយការណ៍​ថា កាល​ពី​រសៀល​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ តារា​សម្ដែង​អាយុ ៤០ ឆ្នាំ Barbie Hsu បាន​ផ្ញើ​ពាក្យ​ជូន​ពរ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ព្រម​ទាំង​ប្រកាស​​ភេទ​របស់​កូន​នៅ​ក្នុង​ផ្ទៃ​របស់​ខ្លួន​ផង​ដែរ។ នៅ​ក្នុង​សារ​របស់​ខ្លួន តួ​រឿង “ស្នេហា​បួន​ដួង” បាន​បង្ហើប​ថា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​នៅ​ខែ​ទី​៥ និង​សង្ឃឹម​ថា​នឹង​ឆ្លង​ទន្លេ​បាន​សម្រេច​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត។

 

សាន់​ឆាយ​ប្រកាស​ថា​ខ្លួន​កំពុង​ពពោះ​កូន​ប្រុស​នៅ​អាយុ ៤០​ឆ្នាំ

ស្រប​ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជំនួញ Wang Xiaofei ដែល​ជា​ស្វាមី​របស់ Barbie ក៏​បាន​បង្ហោះ​រូប​គ្រួសារ​ដ៏​មាន​សុភមង្គល​​របស់​ខ្លួន​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ផង​ដែរ។ ឆ្លើយ​តប​នឹង​ស្ថានភាព​ពេល​បច្ចុប្បន្ន​របស់​បង​ស្រី Dee Hsu ប្អូន​ស្រី​របស់​សាន់​ឆាយ​បាន​ឲ្យ​ដឹង​ថា៖ “ឥលូវ​គាត់​សម្រាក​តែ​នៅ​ផ្ទះ​​ចាំ​សម្រាល​កូន​នោះ​ទេ ព្រោះ​ពោះ​ធំ​ណាស់​ទៅ​ហើយ។ ខ្ញុំ​ក៏​កំពុង​ចាំ​ទទួល​ក្មួយ​ខ្លាំង​ណាស់​ដែរ”៕

 

ចុចអាន៖កុំកុំ ត្រចៀកកាំ ​និង​ ចៀវៃ បង្ហាញ​សមត្ថភាព​ពិសេស​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖zing