នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!

នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!

នរណា​ខ្លះ​ធ្លាប់​ និង ចូល​ចិត្ត​ញ៉ាំ Blue Margarita? ចុង​ឆ្នាំ​​បែប​នេះ​ ប្រហែល​មាន​ពេល​សម្រាក​ មាន​ពេល​ជជែក​គ្នា​លែង​ច្រើន​ហើយ ​អីចឹង​​Sabay សូមលើក​យក​​ពី​វិធី​ធ្វើ​​ភេសជ្ជៈ​​​​ពីរ​ប្រភេទ​គឺ​មាន​ទាំង​​​​ Blue margarita និង​ ​​Passion fruit Soda​ មក​បង្ហាញ​ជូន​ប្រិយមិត្ត​សម្រាប់​​ធ្វើ​​ខ្លួន​ឯង​​​ញ៉ាំ​នៅ​ផ្ទះ​​ជួប​ជុំ ​​គ្រួសារ​ ឬ​​មិត្ត​ភ័ក្តិ​ មិន​ចាំ​បាច់​ទៅ​ក្រៅ ​អស់​លុយ​ច្រើន​ទៀត ។

​​ភេសជ្ជៈ​​ទាំង​ពីរ​ប្រភេទ​ នេះ ​​គេ​ធ្លាប់​តែ​ឃើញ​​លក់​នៅ​តាម​កន្លែង​​កម្សាន្ត​មួយ​ចំនួន​ ដូច​ជា​បារ បៀរហ្គាឌិន និង​តាម​ក្លឹប។​ ​ចំណែក​ឯ​​តម្លៃ​វិញ​ក៏​មិន​ថោក​ដែរ ​លក់​នៅ​ខាង​ក្រៅ​​​មួយ​កែវ​​​​​មិន​ក្រោម​ 5$ទេ។​​ ប៉ុន្តែ​តាម​ពិត​​ភេសជ្ជៈ​​​ប្រភេទ​នេះ​​​ប្រិយ​មិត្ត​អាច​​ទិញ​វត្ថុ​ធាតុ​ ដើម​បាន​ ដោយ​ចំណាយ​តិច​តួច​ ហើយ​​ក្រឡុក​ញ៉ាំ​បាន​នៅ​ផ្ទះ​​ដោយ​ខ្លួន​ឯង​​សោះ​​ហ្នឹង។

 

របៀប ​នៃ​ការ​ធ្វើ​​​​​​ភេសជ្ជៈ​ទាំង​ពីរ​​​​ប្រភេទ​នេះ​ គឺ​ត្រូវ​បាន​​ណែនាំ​ដោយ​​អ្នក​ជំនាញ​ពី​ក្រុម​ហ៊ុន Kofi ដែល​​មាន​លក់​​នូវ​វត្ថុធាតុ​ដើម​​សុទ្ធ​គ្រប់​ប្រភេទ​ មាន​ទីតាំង​នៅ​​​អគារ​៨៦ តាម​បណ្ដោយ​ផ្លូវ​​ម៉ៅសេទុង ខណ្ឌ​ចំការ​មន​ រាជ​ធានី​​ភ្នំពេញ។ ​​
តោះ!​ សាក​ល្បង​​រៀន​ធ្វើ​​​​ភេសជ្ជៈ​ទាំង​​​​​ពីរ​ប្រភេទ​នេះ​ជា​មួយ​ Sabay ​ទាំង​អស់​គ្នា​ណា៎!៖​

 

១) Blue margarita

គ្រឿង​ផ្សំ

-Monin Blue caracao syrup (ទឹក​ស៊ីរ៉ូ​​ caracao​)    ចំណុះ​ 20ml
-Tequila                          ចំណុះ​​ 45ml
-Cointeau                        ចំណុះ​ 20ml
-Lime (ក្រូចឆ្មា)                    ចំណុះ​ 10ml

របៀប​ធ្វើ

ចាក់ ​គ្រឿង​ផ្សំ​តាម​ចំណុះ​​​​ដូច​​​បាន​កំណត់​​ខាង​លើ​​​ ចូល​ក្នុង​កែវ​​​ក្រឡុក​​ ហើយ​ក្រឡុក​ចូល​គ្នា​​ រួច​ចាក់​បញ្ចូល​ទៅ​ក្នុង​កែវ​​ម៉ាការីតា ដែល​មាន​ផ្ដិត​​អំបិល​ម៉ដ្ឋ​​​នៅ​មាត់​កែវ​តិចៗ​ ហើយ​ហាន់​​ក្រូច​ឆ្មា​មួយ​ចំណិត​តូច​ដាក់​នៅ​មាត់​កែវ​ជា​ការ​ស្រេច។ ពេល​ធ្វើ​រូច​ មើល​ទៅ​​ដូច​​រូប​​អត់?

 

ចុច​អាន​៖ បង្កង​​​​ខេត្ត​តាកែវ​ ល្បីមួយ​ស្រុក​ខ្មែរ​​​អ្នក​ ភ្នំពេញ អ្នក​ខេត្ត​ណា​ក៏​មិន​រំលង​បើ​ទៅ​ដល់​

នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!
២) Passion fruit Soda

គ្រឿង​ផ្សំ

-Monin Passion fruit  (ទឹក​ផ្លែ​ឈើ Monin Passion)    ចំណុះ​ 30ml
-ទឹកកក                        ចំណុះ​​ 16oz = 30ml
-ទឹកសូដា                        ចំណុះ​​ 80ml
-ក្រូច​ឆ្មា​មួយ​ផ្លែ

របៀប​ធ្វើ

ដំបូង ​អ្នក​ត្រូវ​​ចាក់​ទឹក​​ Monin Passion Fruit ចំណុះ​ 30ml ទៅ​ក្នុង​កែវ បន្ទាប់​មក​​ច្របាច់​ក្រូច​ឆ្មា​​មួយ​ផ្លែ​ដាក់​ទៅ​ក្នុង​កែវ​ទៀត។ ជំហាន​​បន្ទាប់​ចាក់​​ទឹកកក​​ឲ្យ​ពេញ​កែវ​ ហើយ​ចាក់​បំពេញ​ដោយ​ទឹក​សូដា។ ចុង​ក្រោយ​​ គេ​​ដាក់​ក្រូច​​ឆ្មា​មួយ​ចំណិត​ និង​ជី​អង្កាម​​មួយ​ទង​តូច​សម្រាប់​​លម្អ​ និង​យក​ក្លិន​​​ទៅ​ក្នុង​កែវ​នោះ​​ ជា​ការ​​ស្រេច។

 

នរណា​ខ្លះ​ចូល​ចិត្ត​ ប៊្លូម៉ាការីតា? ពេល​នេះ​​អ្នក​​អាច​​ធ្វើ​ញ៉ាំ​​ខ្លួន​ឯង​យ៉ាង​ងាយ!
ក្រោយ​ពី​បាន​ដឹង​ពី​គ្រឿង​ផ្សំ​ និង​របៀប​ធ្វើ​​ទាំង​នេះ​​អស់​ហើយ​ ​ប្រិយមិត្ត​​អាច​ធ្វើ​វា​ញ៉ាំ​បាន​ដោយ​ខ្លួន​ឯង​​​​នៅ​ផ្ទះ​​។ របៀប​ធ្វើ​សាមញ្ញ​ៗ ហើយ​គ្រឿង​ផ្សំ​ក៏​ចំណាយ​អស់​តិច​ចាំ​អង្កាល់​​ទៀត​?
អត្ថបទ៖ យិន សំបូរ​​​​