មេឃ​ចុះ​ត្រជាក់​ អ្នក​លក់​ទឹក​អំពៅ​រអ៊ូ​ទាំង​ព្រឹក!

មេឃ​ចុះ​ត្រជាក់​ អ្នក​លក់​ទឹក​អំពៅ​រអ៊ូ​ទាំង​ព្រឹក!

«លក់​ដូច​ជា​តឹង​តែង​ដល់​ហើយ!» នេះ​ជា​ការ​លើក​ឡើង​មក​កាន់​ Sabay ​របស់​ លោក​ជៀត​អ្នក​លក់​ទឹក​អំពៅ​ម្នាក់​នៅ​មុខ​រោង​ចក្រ​សៀវប៉ាវ​ ក្នុងភូមិទឹកថ្លា។

 

លោក​ជៀត​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​មេឃ​ចុះ​ត្រជាក់​លោក​អាច​លក់​បាន​ក្នុង​មួយ​ថ្ងៃ​ ១០០ កែវ​ឬ​លើស​ពី​នេះ ​ពេល​ខ្លះ​កិន​ស្ទើរ​មិន​ទាន់​​ តែ​នៅ​ពេល​មេឃ​ចុះ​ត្រជាក់​ លោក​លក់​ដាច់​ត្រឹម​ ៥០ កែវ​ប៉ុណ្ណោះ។

 

មេឃ​ចុះ​ត្រជាក់​ អ្នក​លក់​ទឹក​អំពៅ​រអ៊ូ​ទាំង​ព្រឹក!

 

«រាល់​ដង​ ម៉ោង​៧​មិន​ទាន់​ទេ​ កៅឆាយ​យ៉ាង​តិច​ក៏​​ម្ភៃ​កែវ​ដែរ តែ​ឥឡូវ​ទាល់​តែ​ម៉ោង​​ដប់​មួយ​បាន​លក់​ដាច់​មួយៗ!» ។ អ្នក​ខេត្ត​ព្រៃវែង​រូប​នេះ​បាន​បន្ថែម​ថា​ លោក​លក់​ក្នុង​តម្លៃ​ចាប់​ពី​ ៥០០ រៀល​ដល់ ១០០០ រៀល​ប៉ុណ្ណោះ៕

 

មេឃ​ចុះ​ត្រជាក់​ អ្នក​លក់​ទឹក​អំពៅ​រអ៊ូ​ទាំង​ព្រឹក!

 
អត្ថបទ៖ ណេង ណេង

  • មេឃ​ចុះ​ត្រជាក់​ អ្នក​លក់​ទឹក​អំពៅ​រអ៊ូ​ទាំង​ព្រឹក!已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/02/11  Category:ជីវិតនិងសង្គម
Tags: