ផ្ទុះស៊ីទែនសាំង ក្រុមហ៊ុន PTT ដូចរន្ទះ រងរបួសធ្ងន់មនុស្ស៣នាក់

រាជធានីភ្នំពេញ ៖ នៅវេលាម៉ោងជិត៤រសៀលថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០១៦នេះ ស្ថិត នៅភូមិអង្គសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ស៊ីទែនដឹកសាំង (ស៊ីទែនទទេ) របស់ក្រុមហ៊ុនប្រេងPTT ខណ:ជាងកំពុងផ្សារជួសជុល បានផ្ទុះដូចរន្ទះជា២ កំណាត់ និងបែកជាបំណែកតូចៗ បណ្តាលឲ្យរងរបួសមនុស្ស​៣នាក់ យ៉ាងធ្ងន់ធ្ងរ ត្រូវ បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថារថយន្ត​ដឹក​ស៊ីទែន​សាំង​របស់​ក្រុមហ៊ុន ប្រេង PTT ​(ភី​ធី​ធី)​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A 0543 នេះ យកទៅ​ជួសជុល​ក្បាល​ស៊ីទែន​ នៅ​កា​រ៉ា​ស់​ជួសជុល​របស់​ក្រុមហ៊ុន ហើយ​ពេល​ជាង​កំពុង​ផ្សារ​ក្បាល​ស៊ីទែន បែបខុសបច្ចេកទេស​នោះ ស្រាប់តែ​ក្តៅ​ខ្លាំងពេក​ បណ្តាល​ផ្ទុះ​ស៊ីទែន​ជា​ពីរ បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង រហូត​សមត្ថកិច្ច ចុះទៅ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។និងរងរបួស​មនុស្ស បី​នាក់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ​ ​៕

ផ្ទុះស៊ីទែនសាំង ក្រុមហ៊ុន PTT ដូចរន្ទះ  រងរបួសធ្ងន់មនុស្ស៣នាក់ ផ្ទុះស៊ីទែនសាំង ក្រុមហ៊ុន PTT ដូចរន្ទះ  រងរបួសធ្ងន់មនុស្ស៣នាក់