វិធីដោះដៃពីមនុស្សដែលអ្នកមិនស្រឡាញ់ ហើយមិនធ្វើឲ្យគេឈឺចាប់

ប្រសិនបើមានមិត្តដែលធ្លាប់រាប់អានគ្នាស្និតស្នាលមកតាមស្រឡាញ់អ្នក ប៉ុន្តែអ្នកមិនស្រឡាញ់គាត់វិញសោះ តើគួរដោះស្រាយយ៉ាងណា? ដើម្បីចៀសវាងការឈឺចាប់ និងមើលមុខគ្នាមិនត្រង់ទៅថ្ងៃក្រោយ អ្នកអាចធ្វើតាមដំបូលន្មានខាងក្រោមនេះ។

វិធីដោះដៃពីមនុស្សដែលអ្នកមិនស្រឡាញ់ ហើយមិនធ្វើឲ្យគេឈឺចាប់

១. ផ្តល់ដំបូន្មានស្នេហាឲ្យគាត់

ក្នុងពេលសន្ទនាគ្នា អ្នកអាចណែនាំឲ្យគាត់ទៅរកមនុស្សស្រីម្នាក់ទៀត ដែលអាចចុះសម្រុងនឹងគាត់បាន។

លើកទឹកចិត្តគាត់ឲ្យនៅក្បែរនាង ហើយសុំនាងចេញទៅដើរលេងខាងក្រៅជាមួយគ្នា។ វិធីនេះ អ្នកអាចក្លាយជាមេអណ្តើកជោគជ័យម្នាក់ ហើយឲ្យគាត់អាចដឹងថា គាត់គួរតែ ចំណាយពេលវេលារបស់ខ្លួននៅជាមួយនឹងអ្នកផ្សេងប្រសើរជាង។ ក្នុងពេលកំពុងធ្វើបែបនេះ ត្រូវចាំថា មិនត្រូវនិយាយប្រាប់គាត់ពីគូស្នេហ៏របស់អ្នក ឬចំណាប់អារម្មណ៏លើគូស្នេហ៏ថ្មីឡើយ ព្រោះវានឹងធ្វើឲ្យគាត់ឈឺចាប់។

២. ចៀសវាងការចេញទៅដើរលេងខាងក្រៅជាមួយគាត់តែម្នាក់ឯង
ប្រសិនបើអ្នកមានទម្លាប់មួយចូលចិត្តជួបគាត់នៅកន្លែងកាហ្វេ ឬអាហារពេលល្ងាចតែម្នាក់ឯងជាមួយគាត់ វាធ្វើឲ្យគាត់យល់ច្រលំ។ ទីបំផុត អ្នកចង់ឲ្យគាត់ទទួលស្គាល់ថា កន្លែងហាងកាហ្វេជាកន្លែងណាត់ជួបគ្នា។ ដើម្បីចៀសវាងការយល់ច្រលំ អ្នកត្រូវបញ្ឈប់ការចេញទៅដើរលេងខាងក្រៅជាមួយគ្នា ជាពិសេសប្រសិនបើអ្នករីករាយពេលនៅជាមួយគាត់។

ផ្ទុយទៅវិញ គួរនាំមិត្តភក្តិស្និតស្នាលខ្លះទៀតរបស់អ្នកចេញដើរលេងជាក្រុមជាមួយគាត់វិញ។

៣. កុំបង្ហាញការប៉ះពាល់ខ្លួនប្រាណ

វាជារឿងមួយធម្មតាទេដែលមិត្តភក្តិត្រូវឱបគ្នា, កេះគ្នាលេង ឬរុញគ្នាទៅវិញទៅមក ហើយពេលខ្លះ អាចកាន់ដៃគ្នា។ ប្រសិនបើអ្នកដឹងថា គាត់ស្រឡាញ់អ្នក ត្រូវចៀសវាងការប៉ះពាល់ខ្លួនប្រាណដូចជា ការឱប ឬប៉ះគាត់ក្នុងពេលសន្ទនាគ្នា។ ការធ្វើបែបនេះ អ្នកមានតែធ្វើឲ្យគាត់ច្របូកច្របល់ និងអស់ក្តីសង្ឃឹមថា បានអ្នកធ្វើជាមិត្តស្រីរបស់គាត់។

៤. ប្រាប់ឲ្យគាត់បានដឹងពីការឲ្យតម្លៃរបស់អ្នកចំពោះគាត់ក្នុងនាមជាមិត្ត

នៅពេលអ្នកមិនចង់ឲ្យគាត់មានអារម្មណ៏ច្របូកច្របល់ និងមិនឲ្យគាត់ខូចចិត្ត ប្រាប់គាត់ពីក្តីសុខរបស់អ្នកដែលមានគាត់ជាមិត្ត ជាចំណែកមួយក្នុងជីវិតរបស់អ្នក។ ប្រាប់ឲ្យគាត់បានដឹងថា អ្នកចាត់ទុកគាត់ដូចជាបងប្អូនបង្កើតម្នាក់។ គន្លឹះទំនាក់ទំនងជាមួយគាត់ អ្នកត្រូវសម្លឹងមើលគាត់ដូចជាសមាជិកក្នុងគ្រួសារ។

៥. ស្មោះត្រង់នឹងគាត់

ប្រសិនបើគ្មានវិធីណាអាចមានប្រសិទ្ធិភាព ហើយគាត់នៅតែបន្តសរសើរថា អ្នកស្អាត ឬព្យាយាមបបួលអ្នកដើរលេង ត្រូវបង្ហាញអារម្មណ៏ស្មោះត្រង់របស់អ្នកប្រាប់ដល់គាត់។

មនុស្សជាច្រើនតែងតែព្យាយាមនិយាយដោះសារឲ្យរួចពីមាត់ ដោយមិនគិតថា គាត់អាចទទួលយកបាន ឬអត់ទេ។ ការធ្វើបែបនេះ មានតែធ្វើឲ្យគាត់ឈឺចាប់តែម្យ៉ាង ហើយអាចបាត់បង់មិត្តម្នាក់នេះផងដែរ។ សន្ទនាជាមួយគាត់ជាលក្ខណៈផ្ទាល់ខ្លួន ហើយប្រាប់គាត់ពីមូលហេតុដែលអ្នកចូលចិត្តចេញទៅដើរលេងជាមួយគាត់ ប៉ុន្តែត្រឹមជាមិត្តភក្តិធម្មតាប៉ុណ្ណោះ។
បើទោះបីជាគាត់មើលទៅមានភាពឈឺចាប់ក្នុងពេលសន្ទនា តែទីបំផុតគាត់នឹងអាចយល់បានច្រើន ហើយបន្តធ្វើជាមិត្តនឹងអ្នក៕

ដោយ៖ ដារ៉ា

ប្រភព៖ thehealthsite

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីដោះដៃពីមនុស្សដែលអ្នកមិនស្រឡាញ់ ហើយមិនធ្វើឲ្យគេឈឺចាប់