កាមរីគូទហើម ដឹកត្រី បើកលឿន កៀរក្មេងជិះកង់ រួចជ្រុលទៅបុក ខ្លោងទ្វាវត្តផ្ទុះបែកផ្កាភ្លើង ឆេះខ្ចេច

សៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តកាមរីគូទហើម មួយគ្រឿង បានបុកខ្លោងទ្វាវត្តពួក ផ្ទុះបែកផ្កាភ្លើងឆេះ បណ្តាលអោយរថយន្តខ្ចេច បន្ទាប់ពីរថយន្តមួយនេះ បានដឹកត្រីពេញ បើកក្នុងល្បឿនលឿន ហើយបានកៀរក្មេងដែលកំពុងជិះកង់ រួចព្យាយាមបើកគេច នៅម៉ោងប្រមាណ ៨យប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សេចក្តីរាយការណ៍ពីអ្នកភូមិពួកចាស់ បានឲ្យដឹងថា គ្រោះថ្នាក់នេះ បណ្តាលឲ្យក្មេងជិះកង់ម្នាក់រងរបួសស្រាល ដោយឡែករថយន្តកាមរី ដែលបានជ្រុលចង្កូតទៅបុកខ្លោងទ្វាវត្តពួកនោះ គ្រាន់តែឆេះរថយន្តខ្ចេចអស់ប៉ុណ្ណោះ ពោលមិនបានបង្កគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ៕

កាមរីគូទហើម ដឹកត្រី បើកលឿន កៀរក្មេងជិះកង់ រួចជ្រុលទៅបុក ខ្លោងទ្វាវត្តផ្ទុះបែកផ្កាភ្លើង ឆេះខ្ចេច
កាមរីគូទហើម ដឹកត្រី បើកលឿន កៀរក្មេងជិះកង់ រួចជ្រុលទៅបុក ខ្លោងទ្វាវត្តផ្ទុះបែកផ្កាភ្លើង ឆេះខ្ចេច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត