ប្លន់ ! ប្លន់ ទៀត​ហើយ ប្លន់​ចំ​កណ្ដាល ​រាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​ករណី​ប្លន់​ម៉ូតូ​មួយ​គ្រឿង នៅ​ជាប់​របង​វិទ្យាល័យ ព្រះ​ស៊ី​សុវត្ថិ បាន​ដោយ​សុវត្ថិភាព ។ ម៉ូតូ​ដែល​ចោរប្លន់​ បាន​សម្រេច​នោះ​ ម៉ាក Zoomer ពាក់​ស្លាក​លេខ ភ្នំពេញ 1FJ-1190 បើកបរ​ មាន​គ្នា​ពីរ​នាក់ អ្នក​កាន់​ច​ង្កូ​ត​ជា​ម្ចាស់​ម៉ូតូ​ ឈ្មោះ គង់ សុភ​ក្ត្រា អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ឡេ​ង សេង​ហុង ជិះ​ខាងក្រោយ​ ជា​មិត្តភក្តិ ដែល​ពួក​គេ​ ជិះ​ចេញពី​ធ្វើ​ការងារ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ ឆ្ពោះទៅ​ញ៉ាំ​បាយ​ ម្ដុំ​ក្រោយ​វាំង ។

លុះ​ជិត​ដល់​កន្លែង​កើតហេតុ​ គេ​ឃើញ​ម៉ូតូ​ពី​រគ្រឿង​ ជិះ​គ្នា​៤​នាក់ ជិះ​តាម​ពីក្រោយ ពួក​គេ​ជា​ជន​រង​គ្រោះ​ បម្រុង​នឹង​វ៉ា​ពួក​គេ​ដែរ​ តែ​វាក់​អើ​នឹង​រថយន្ត ក៏​អាច​បណ្ដាល​ឲ្យ​ ​ជនល្មើស​មាន​ឱកាស​ ដក​កាំភ្លើង​ភ្ជុង​យក​ម៉ូតូ ។ ដោយ​ឃើញ​ហេតុ​ការ​នោះ ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ពេក​ ក៏​ផ្ដួល​ម៉ូតូ​ ឲ្យ​ជនល្មើស ​តែ​ម្ដង​ទៅ ហើយ​ជនល្មើស​ បាន​វាយ​នឹង​ដំបង​ធ្វើ​ឲ្យ​បែកក្បាល ​ជន​រង​គ្រោះ ​ដែល​ជិះ​ខាងក្រោយ ។

ជនរងគ្រោះទាំង​ពីរ​ បាន​ត្រឹមតែ​ ​សោកស្ដាយ ​ចំពោះ​ម៉ូតូ​ខ្លួន​ ដែល​បាត់ និង​នាំ​គ្នា​ ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្ដិ៍​នគរបាល​ផ្សារ​ថ្មី​៣ តែ​ប៉ុណ្ណោះ ៕

ប្លន់ ! ប្លន់ ទៀត​ហើយ ប្លន់​ចំ​កណ្ដាល ​រាជធានីភ្នំពេញ
ប្លន់ ! ប្លន់ ទៀត​ហើយ ប្លន់​ចំ​កណ្ដាល ​រាជធានីភ្នំពេញ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត