បាត់​កូន​ស្រី ​២​ថ្ងៃ ឪពុក​ម្តាយ ​​កាន់​រូបថត​ ទៅ​ប្តឹង​នគរបាល​ ប៉ុស្តិ៍​ទួល​សង្កែ​ ឱ្យ​​ជួយរក

រាជធានី​ភ្នំពេញ ​៖ ​ក្មេង​ស្រី​ជំ​ទង់​​ អាយុ​១៤​ឆ្នាំ​ម្នាក់ ​បាន​បាត់ខ្លួន ​រយៈ​ពេល​២​ថ្ងៃ​ មក​ហើយ ​ត្រូវ​បាន​ឪពុក​ម្តាយ​កាន់​រូបថត​ ទៅ​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​​នគ​រ​បាល ​រដ្ឋ​​បាល​ទួល​សង្កែ​ កាលពី​វេលា​ ម៉ោង​១​សៀ​ល​ ថ្ងៃ​ទី​១០ ​ខែ​កុ​ម្ភៈ ​ដើម្បី​ឱ្យ​​សមត្ថកិច្ច​ ជួយ​រក​ ។

ក្មេង​ស្រី​ដែល​បាត់​ខ្លួន​ ត្រូវ​បាន​ក្រុម​គ្រួសារ​ ឱ្យ​ដឹង​​ថា ឈ្មោះ ជួរ ស្រី​ម៉ី​ អាយុ​១៤​ឆ្នាំ ​ជា​អ្នក​ជួយ​លក់ដូរ​ ឱ្យ​ម្តាយមីង មាន​ម្តាយ ​ឈ្មោះ ​ជៀម ច័ន្ទ ​អាយុ​៤៥​​ឆ្នាំ​ ជា​កម្មការិនី​ កាត់ដេរ​ និង​ឪពុក​ឈ្មោះ​ ជួរ កុសល ​អាយុ​៤៨​ឆ្នាំ​ ជា​ជាង​ផ្ទះ ស្នាក់​នៅផ្ទះ​ជួល ​ក្រុមទី​៧ ភូមិ​ទួល​គោក ​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ។

​​ស្ត្រី​ជា​ម្តាយ​បាន​និយាយ​​ថា កូនស្រី​របស់​គាត់ បាន​ស្នាក់​នៅ ​ជួយ​លក់ដូរ​ ម្តាយមីង​ នៅ​សង្កាត់​គីឡូម៉ែត្រ​ លេខ​៦ ហើយ​ទើបតែ​ត្រឡប់​ មក​លេង​ផ្ទះ​ នៅ​ក្នុង​ឱកាស ​បុណ្យ​ចូលឆ្នាំ​ ចិន-វៀតណាម​ នេះ ​ ។ នៅ​វេលា​ម៉ោង​៦​ និង​២០​នាទី​ល្ងាច ​ថ្ងៃ​ទី​៨ ​ខែ​កុ​ម្ភៈ ​នាង​បាន​សុំ​ប្រាក់ ​ចំនួន​៤​ពាន់​រៀល ​ទៅ​ហូប​បង្អែម ជាមួយ​មិត្តភក្តិ​ ​ស្រាប់​តែ​​បាត់​រហូត​មិនឃើញ​ត្រឡប់ ​មក​ផ្ទះ​វិញ ទូរស័ព្ទ​​ក៏​មិន​ចូល ​និង​ដើរ​រក​គ្រប់​ទីកន្លែង​​ ក៏​មិនឃើញ​ទៀត ។

ស្ត្រី​ជា​ម្តាយ​បន្ត​​​ថា កន្លង​មក ​កូនស្រី​គាត់ ​មិន​ដែល​មានរឿង​អ្វី ឫក៍​ខឹង​​​ឪពុក​ម្តាយ​ នោះ​ទេ​ ។​ បន្ទាប់​ពី​បាត់​ខ្លួន​ ពួក​គាត់​ក៍បាន​​សម្រេច​ចិត្ត​ យក​រូបថត​ មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​ ឱ្យ​​ជួយ​រកតែ​ម្តង ​។

តាម​ប្រភព​​ព័ត៌​មាន ​​បាន​ឱ្យ​ដឹង​ទៀត​ថា ​បន្ទាប់​ពី​ដាក់​ពាក្យបណ្តឹង​​ រួច​ហើយ បងប្រុស​ បាន​ព្យាយាម​​ទូរស័ព្ទ​ចូល​ហើយ ​ត្រូវ​ក្មេង​ស្រី​និយាយ​ថា​ ខ្លួន​មិន​ចូល​ផ្ទះ​វិញ​ទេ​ ដោយ​មូលហេតុ​ ខឹង​​នឹង​ឪពុក​ម្តាយ ព្រមទាំង​និយាយ​ថា ចង់​តែ​លោតទឹក​​ សម្លាប់​ខ្លួន​​ទេ រួច​​ក៏​បិទ​ទូរស័ព្ទ​​​​ទៅ ៕​​

បាត់​កូន​ស្រី ​២​ថ្ងៃ ឪពុក​ម្តាយ ​​កាន់​រូបថត​ ទៅ​ប្តឹង​នគរបាល​ ប៉ុស្តិ៍​ទួល​សង្កែ​ ឱ្យ​​ជួយរក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត