ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណា​ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​សាកលវិទ្យាល័យ ហេង សំ​រិ​ន នៅ​ខេត្ត​ត្បូងឃ្មុំ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ ២០១៦ ។

ក្នុងពិធីដាក់ឱ្យ​ដំណើរការជាផ្លូវការសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលស្ថិតនៅខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅ ភូមិ និគមលើ (តំបន់ចម្ការម៉ៃសាក់) ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុ។

សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ (The University of Heng Samrin Tbongkhmum) គឺជាសាកលវិទ្យាល័យរដ្ឋមួយ ដែលមាតួនាទីបណ្តុះបណ្តាលធនធានមនុស្ស ស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួនបី និងវិទ្យាស្ថានបី ក្នុងនោះមានដូចជា មហាវិទ្យាល័យ កសិកម្ម មហាវិទ្យា​ល័យ​វិស្វកម្ម មហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ វិទ្យាស្ថានភាសាបរទេស វិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន និងវិទ្យាស្ថាន​បណ្ដុះ​បណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ៕