ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានីភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ ​​បាន​លោត​ពីលើ​ស្ពាន​ជ្រោយចង្វា​រ​សម្លាប់​ខ្លួន​ដោយ​មិនដឹង​មូល​ហេតុ តែ​សំណាងល្អ​មិន​បណ្តាល​​ឱ្យ​​ស្លាប់​នោះ​ទេ​​ កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អ​ធ្រា​ត្រ​​ឈាន​ចូល​ថ្ងៃ​ទី​១១ ​​កុម្ភៈ​ ​​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ ​។

​បុរស​​រង​គ្រោះ​ឈ្មោះ​ ចំរើន​ ​អាយុ​ប្រហែលជាង​​៤០​ឆ្នាំ ។​ ​ប្រភព​ព័​ត៌​មាន​ពី​ម្ចាស់​ទូក​ឈ្មោះ​ ស្មាន សាត​ ដែល​ជា​អ្នក​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ខាងលើ​ បាន​និយាយ​​ថា ​​មុន​ពេល​កើតហេតុ​ ​​​ខណៈ​ពេល​គាត់​កំពុង​​​បើក​ទូក​ ​ស្រាប់តែ​ឮ​សំឡេង​គ្រាំ​ធ្លាក់​ចុះ​ពីលើ​ស្ពាន​ចូល​មក​ក្នុង​ទឹក ​​និង​​ឮ​សំឡេ​ង​ស្រែកឱ្យ​​ជួយ​​ពេល​នោះ​​គាត់​​ក៏​បើកទូក​មក​ជិត​​ឃើញ​​បុរស​​ខាង​លើ ​​ក៏​ហៅ​គ្នា​ឱ្យ​​ជួយ​និង​​​ស្រង់​​គាត់​ដាក់​លើ​ទូក​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​មក​ដល់​កន្លែង​កើតហេតុ​ និង​ហៅ​រថយន្ត​សង្គ្រោះ​​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​​មន្ទី​រពេទ្យ​កាល​ម៉ែ​ត ​៕