សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​

ភ្នំពេញ: ថ្ងៃ​ព្រឹក​ទី​១១ ខែ​កម្ភៈ​នេះ សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្ពោធ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​អគារ​អន្តេវាសិកដ្ឋាន អគារ​ស្នាក់នៅ​របស់​សាស្ត្រាចារ្យ អគារ​សាល​ពិសោធន៍ និង​សាលប្រជុំៗ​។​
 
​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ជា​សាកលវិទ្យាល័យ​រដ្ឋ​មួយ​ក្នុងចំណោម​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការបណ្តុះបណ្តាល​ជំនាញ​ខ្លី​
​កម្រិត​បច្ចេកទេស​វិជ្ជាជីវៈ លើ​ថ្នាក់​បរិញ្ញាបត្ររង​និង​ថ្នាក់​បរិញ្ញាបត្រ​។​

​សាកលវិទ្យាល័យ​នេះ មាន​មហាវិទ្យាល័យ​ចំនួន​៣ និង​វិទ្យាស្ថាន​ចំនួន​៣ គឺ​មហាវិទ្យាល័យ​កសិកម្ម មហាវិទ្យាល័យ​វិស្វកម្ម មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្សសាស្ត្រ និង​វិទ្យាស្ថាន​ភាសាបរទេស វិទ្យាស្ថាន​បច្ចេកវិទ្យា​ព័ត៌មាន និង​វិទ្យា​សា្ថ​នប​ណ្តុះ​​បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​។​
​ក្រៅពី​សាងសង់​សាកលវិទ្យាល័យ​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក៏បាន​សាងសង់​ផ្ទះ​ជិត​២០០​ខ្នង​​ជូន​ប្រជាពលរដ្ឋ​រស់នៅ ស្ថិតនៅ​ភូមិ​ថ្លុក​ត្រាច និង​ភូម​អន្លង់​ជ្រៃ ដែល​នៅ​​ជិត​ព្រំប្រទល់​ដែន​ជាមួយ​ប្រទេស​វៀតណាម​។​

សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​

សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​

សម្តេច​តេ​ជោ ហ៊ុន សែន សម្ពោធ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ​