កំពូលអាហារ ៨ប្រភេទ ដែលអ្នកជក់បារីគួរតែបរិភោគដើម្បីសម្អាតសួត

យោងតាមការស្ទង់មតិមួយត្រូវបានគេរកឃើញថា មានមនុស្សពេញវ័យម្នាក់ក្នុងចំណោម ១០នាក់ ត្រូវបានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែជំងឺមហារីកសួត។

ក្រោយពីដឹងតួរលេខនេះ អ្នកជក់បារី និងធ្លាប់ជក់បារីពីមុនមកចាប់ផ្តើមមានការព្រួបារម្ភពីស្ថានភាពសួតរបស់ខ្លួនខ្លាំងឡើងៗ។ ហេតុនេះហើយទើបពួកគេងាកមកទទួលទានអាហារ មានប្រយោជន៍មួយចំនួន ដើម្បីជួយឲ្យសួតរបស់ពួកគេមានសុខភាពល្អ។

កំពូលអាហារ ៨ប្រភេទ ដែលអ្នកជក់បារីគួរតែបរិភោគដើម្បីសម្អាតសួត១. ក្រូចថ្លុង

អ្នកគួរតែបរិភោគក្រូចថ្លុងមួយសប្តាហ៍ឲ្យបាន ៤ដង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

២. ខ្ទឹមបារាំង

វត្តសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្ទឹមបារាំងពណ៌ក្រហម អាចជួយសម្អាតជាតិពុលពីសួត ដែលបង្កឡើងដោយផ្សែងបារី។

៣. ទឹក

អ្នកត្រូវព្យាយាមបរិភោគទឹកតិចបំផុតឲ្យបាន ៨កែវ ព្រោះវាអាចជួយដល់មុខងារសួត និងផ្នែកផ្សេងទៀតនៃរាងកាយទាំងមូល។

៤. ទឹកការ៉ុត

ទទួលទានទឹកការ៉ុត ៣០០ មីលីត្រ ទៅក្នុងរាងកាយនាពេលព្រឹក នឹងជួយឲ្យរាងកាយបណ្តេញជាតិប្រៃចេញពីក្នុងឈាម។

៥. ខ្ញី

ខ្ញីអាចជួយក្នុងការបណ្តេញជាតិរំអិលដែលបង្កឡើងដោយផលិតលមួយចំនួនដូចជា ទឹកដោះគោ, ស្រីលាលី និងសណ្តែក។ ជាពិសេសវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចសម្អាតជាតិពុលចេញពីសួតដែលបង្កឡើងដោយផ្សែងបារី។

៦. តែ

បរិភោគតែជារៀងរាល់ថ្ងៃ នាពេលព្រឹកព្រលឹម នឹងជួយក្នុងការរំញោចពោះវៀន ដើម្បីលុបបំបាត់ជាតិពុល។

៧. ទឹកម្នាស់

បរិភោគទឹកម្នាស់ ៣០០ មីលីលីត្រឲ្យបានទៀងទាត់ សារធាតុប្រឆាំងអុកស៊ីតកម្មពីធម្មជាតិរបស់វា ផ្តល់នូវប្រយោជន៍សម្រាប់ប្រព័ន្ធដង្ហើមរបស់អ្នក។

៨. ក្រូចឆ្មា និងទឹកក្តៅ
ច្របាច់ក្រូចឆ្មាពីរផ្លែចូលទៅក្នុងទឹកក្តៅឧណ្ឌៗ ហើយផឹកល្បាយនេះមុនពេលបរិភោគអាហារពេលព្រឹក។ អនុវត្តជាប្រចាំ វានឹងជួយកម្ចាត់ជាតិពុលឲ្យអស់ចេញពីរាងកាយ ព្រមទាំងសួតផងដែរ៕

ដោយ៖ Senghong

ប្រភព៖ បរទេស

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • កំពូលអាហារ ៨ប្រភេទ ដែលអ្នកជក់បារីគួរតែបរិភោគដើម្បីសម្អាតសួត