គីម ជុងអ៊ុន បញ្ជា​ឲ្យ​ប្រហារ​ជីវិត​អគ្គ​មេបញ្ជាការ​យោធា

គីម ជុងអ៊ុន បញ្ជា​ឲ្យ​ប្រហារ​ជីវិត​អគ្គ​មេបញ្ជាការ​យោធា

​​​​​អគ្គ​មេបញ្ជាការ​កូរ៉េ​ខាង​ជើង​លោក​ Ri Yong-gil ​​ត្រូវ​បាន​មេដឹកនាំ​ផ្ដាច់​ការ​ គីម ជុង​អ៊ុន​​ បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ កាល​ពី​សប្ដាហ៍​មុន​ ​ដោយ​ចោទ​ពី​បទ​ពុក​រលួយ ​និង​​កិបកេង​​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត។ ​​នេះ​បើ​តាម​ប្រភព​ស្និទ្ធនឹង​​កិច្ចការ​កូរ៉េ​ខាង​ជើង​​ បាន​បង្ហើប​ប្រាប់​កាល​ពី​ថ្ងៃ​ពុធ​ទី ១០​កុម្ភៈ​ម្សិលមិញ។

 

គីម ជុងអ៊ុន បញ្ជា​ឲ្យ​ប្រហារ​ជីវិត​អគ្គ​មេបញ្ជាការ​យោធា

​​​​លោក​ Ri Yon-gil

​​​​

ព័ត៌មាន​​នេះ ​លេចឡើង​​ចំ​ពេល​​​​​មាន​ភាព​តាន​តឹង​​​​លើ​កូរ៉េខាងជើង ​ពីសំណាក់​សហគមន៍​អន្តរជាតិ ​ក្រោយ​កូរ៉េ​ខាង​ជើង​​សាកល្បង​​​រ៉ុកកែត​​ចម្ងាយ​ឆ្ងាយ​លើក​ទី ៤ ​​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ​និង​​មាន​ការ​ថ្កោល​​ទោស​​យ៉ាង​​ខ្លាំង។​​​​

 

​​​​លោក​ Ri Yon-gil ​ត្រូវ​បាន​តែង​តាំង​​​​ជា​អគ្គ​មេបញ្ជាការ​យោធា​​​​ក្នុង​ឆ្នាំ ២០១៣ ​ដោយ​​មាន​​​ការ​ពេញ​ចិត្ត​​ពី​គីម ជុង​អ៊ុន ​​ហើយ​តែង​តែ​អម​ដំណើរ​​​​ចុះ​​​​ពិនិត្យ​មើល​ ​សម​យុទ្ធ​យោធា និង​​កង​កម្លាំង​​យោធា​ប្រជាជន​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ​លោក​ Ri បាន​អវត្តមាន​​​ពី​កិច្ច​ប្រជុំ​រួម​​​មួយ​រវាង​គណបក្ស និង​យោធា ​ព្រម​ទាំង​​ព្រឹត្តិការណ៍​សាកល្បង​​​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ដែរ​។​​

 

ជា​ទូទៅ ​​​​​​កូរ៉េខាងជើង​​កម្រ​​ប្រកាស​ជា​ផ្លូវ​ការ​ណាស់ ចំពោះ​ការ​កាត់​ទោស​ប្រហារ​ជីវិត​​​មន្ត្រី​ជាន់​ខ្ពស់​នានា។ ​​​ចំណែក​​​​ឪពុក​មា​ ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គីម​ ជុង​ អ៊ុន​ លោក​​ចាង ​ស៊ុង ធែក​ ​ដែល​គេ​គិត​ថា​​ជា​មនុស្ស​មាន​ឥទ្ធិពល​​បំផុត​​ទី​ពីរ​​ ​នៅ​កូរ៉េ​ខាង​ជើង ​ក៏​ត្រូវ​ប្រហារ​ជីវិត​​​ពី​បទ​ពុក​រលួយ​​ក្នុង​ឆ្នាំ ២០១៣​ ផង​​ដែរ៕

 

គីម ជុងអ៊ុន បញ្ជា​ឲ្យ​ប្រហារ​ជីវិត​អគ្គ​មេបញ្ជាការ​យោធា

គីម ជុង​អ៊ុន ​និង​ការ​តេស្ដ​រ៉ុកកែត ​ចម្ងាយ​ឆ្ងាយ​​កាល​ពី​ថ្ងៃ​អាទិត្យ​​ទី ៧​កុម្ភៈ

 

ចុចអាន៖ កូរ៉េ​ខាង​ជើង​ បង្កើត​​ស្រា​​​ដែល​ផឹក​ហើយ​មិន​ស្រវឹង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Yonhap