របៀបធ្វើមុខម្ហូប៖ ជ្រូកជាប់ជុច (Stuffed Winter Melon Soup)

‪គ្រឿង​ផ្សំ‬‬ ​- ត្រឡាច ​​១ផ្លែ​ ឆ្កឹះ​យក​បណ្តូល​ខាង​ក្នុងចេញ​- សាច់​ជ្រូក ​​៣​ខាំ ​- ផ្សិត​ត្រចៀក​កណ្តុរ​ ហាន់​ល្អិតៗ​ ១​ស្លាប​ព្រា​បាយ- ស្លឹក​ខ្ទឹម ​៤​គល់​ - ខ្ទឹ​មសចិញ្ច្រាំ​ ១​ស្លាបព្រាកាហ្វេ​ - ​ពងមាន់ ​១គ្រាប់​- ​ម្សៅឆា​​ កន្លះស្លា​ប​ព្រា​កាហ្វេ ​- ​អំបិល ​មួយ​ចុ​ង​ស្លា​ព្រា​កាហ្វេ ​- ​ម្សៅស៊ុប ​១​ស្លាប​ព្រា​កាហ្វេ​ - ​ស្ករ កន្លះ​ស្លាប​ព្រា​កាហ្វេ​ - ​ម្រេចម៉ដ្ឋ កន្លះ​ស្លាប​ព្រា​កាហ្វេ ​
របៀបធ្វើមុខម្ហូប៖ ជ្រូកជាប់ជុច (Stuffed Winter Melon Soup)
‎​របៀប​​ធ្វើ‬
-​លាយ​សាច់​ជ្រូកជា​មួយ​គ្រឿង​ផ្សំ​ អំបិល ​ខ្ទឹមស ​ស្លឹក​ខ្ទឹម ពង​មាន់​ ម្សៅ​ឆា ​ម្រេច ស្ករ ទាំង​អស់​ច្របល់​ចូល​គ្នា​។​-​ដាក់​ឆ្នាំង​ទឹក​ដាំ​ឱ្យ​ពុះ​- ​ញាត់​សាច់​ចូលក្នុង​ត្រឡាច ​ដែល​បាន​កាត់​​ជាកង់ៗ​ហើយ ​។​- ​ពេល​ទឹកពុះ​ បង់​ត្រឡាច​ញាត់​សាច់​ចូល ​រួច​រម្ងាស់​ទាល់​តែ​ផុយ​សាច់​ត្រឡាច​។​- ​ភ្លក្ស និង​ថែម​ថយ រស​សាប​ប្រៃ ​តាម​ចំណង់​ចំណួល​ចិត្ត​។- បើ​ចង់​ឱ្យ​មាន​រសជាតិ​ប្លែក​ឈ្ងុយ​ សូម​បង់​បន្ថែម​បង្គា​ក្រៀម​ ចូល​ក្នុងទឹកស្ងោរ ​ពេ​ល​ដាំពុះ​ មុន​នឹង​ដាក់​ត្រឡាច​ចូល ៕​
ដោយ៖ ឈូក ស
ប្រភព៖ គណនីមេផ្ទះ