​កូរ៉េ​ខាង​ត្បូង​បង្ហាញ​កំទេច​កំទីនៃ​គ្រាប់​រ៉ុក​កែត​របស់​កូរ៉េ​ខាងជើ​ង​

​(សេអ៊ូល)៖​ ប្រទេស​កូរ៉េ​ខាង​ត្បូង​បានប​ង្ហាញ​កំទេចកំទី​ គ្រាប់​​រ៉ុកកែត​ផ្តា​យរណប​របស់ ​ក្រុងព្យុងយ៉ាង ​ដែល​គ្រាប់​បែក​នេះ​មាន​រយៈ​ចម្ងាយ ​៧,៥០០​ម៉ាយ​ដែល​វា​ជា​រយៈ​ចម្ងាយ​ឆ្ងាយ​មួយ​។ ​ក្រសួង​ការពារ​ជា​តិ​របស់​ទី​ក្រុង​សេអ៊ូល ​ដែលបាន​ចេញ​ផ្សាយរូបភាព ​ដើម្បី​បង្ហាញ​ផ្នែក​នៃ​កោនច្រមុះ​រ៉ុក​កែត​របស់​កូរ៉េខាង​ជើង ​ដែល​បាន​បង្ហោះ​កាល​​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ​ដែល​គ្រាប់​រ៉ុក​កែត​នេះបានធ្លាក់​ចូល​ដែន​ទឹកកូរ៉េ​ខាងត្បូង​ ភាគ​ខាង​ត្បូង​នៃកោះ​ជីជូ​(Jeju)។​​កូរ៉េ​ខាង​ត្បូង​បង្ហាញ​កំទេច​កំទីនៃ​គ្រាប់​រ៉ុក​កែត​របស់​កូរ៉េ​ខាងជើ​ង​
មន្ត្រី​កូរ៉េ​ខាង​ត្បូង​និយា​យថា ​គ្រាប់​រ៉ុក​កែត​ចុង​ក្រោយ​វា​ស្រដៀង​ទៅ​នឹង Unha-3 ​ដែល​កាល​នោះ​កូរ៉េ​ខាង​ជើង​បាន​បាញ់​កាល​ពី​​ខែធ្នូ ​ឆ្នាំ​២០១២ ​បន្តែ​បើ​ល្បឿន​វិញ​ត្រូវ​បាន​គេ​ជឿ​ថា​ លឿន​ជាង​មុន ​ដែល​ល្បឿ​នេះ​មាន​រយៈ​ចម្ងាយ​១២,០០០​គីឡ​ត្រូវ​ទៅ​នឹង ​៧,៥០០​ម៉ាយ​។យ៉ាង​ណា​ក៏​ដោយ ​ទស្សនៈ​មួយចំនួន​យល់​ថា ​ក្រុង​ព្យុង​យ៉ាង​​នៅ​​តែ​ខ្វះអ្នកជំនាញ ​ដើម្បី​ផ្លាស់​ប្តូរ​គ្រាប់​រ៉ុក​កែត ​ទៅ​ជា​មីស៊ីល​ឆ្លង​ទ្វីប ​ដែល​មាន​សមត្ថភាព​អាច​ឈាន​ឆ្លង​ដល់​ដី​គោក​សហរដ្ឋអាមេរិក​។​
លោក​ស្រី​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង Park Geun-Hye ​បាន​និយាយ​ទៅ​កាន់​សមភាគី​សហរដ្ឋអាមេរិក​លោក​បារ៉ាក់​អូបាម៉ា ​ដើម្បី​ធ្វើ​​យ៉ាង​ណា​ ដាក់​ការ​ស្តី​បន្ទោស​ទៅ​កាន់​កូរ៉េ​ខាង​ជើង​​។​ ការ​ឯក​ភាព​រវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋ​អាមេរិក​ ចង់​ធ្វើ​ឱ្យ​ប្រាក​ដថា​ ក្រុ​ម​ប្រឹក្សា​សន្តិសុខ​ អង្គការ​សហ​ប្រជា​ជាតិ ​អាច​យក​ដំណោះ​ស្រាយ​សម្រាប់​ការ​ដាក់​ទណ្ឋ​កម្ម​យ៉ាង​ខ្លាំង​និង​មាន​ប្រសិទ្ធិ​ភាព​មួយ​ទៅ​លើ​កូរ៉េ​ខាង​ជើង​៕​ប្រែសម្រួលដោយ៖ កញ្ញា