គ្រោង​ឆ្អឹង​សត្វ​សម័យ​បុរាណ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រទេស​តួក​គី​

(តួកគី)៖ នេះ​គឺ​ជា​សត្វ​ចម្លែក​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​តួក​គី ​រីឯ​អ្នក​ជំនាញ​ក៏​មិន​ប្រាកដ​ថា ​ជា​ប្រភេទ​សត្វ​អ្វី​នោះ​ទេ​។ ប្រភេទ​សត្វ​នេះ​ស្ថិត​ក្នុង​ ក្រុម​សត្វ​ក​ម្រ​។
អ្នក​វិ​ទ្យាសាស្រ្ត​ផ្នែក​ប្រវត្តិសាស្រ្ត​ធម្មជាតិ​នៅ​តែ​មិន​បា​ន​កំណត់​អត្តសញ្ញាណ​​រ​បស់​វា​នៅ​ឡើយទេ ​បើ​ទោះ​បី​ជា​មនុស្សមួយ​ចំនួន​ជឿ​ថា​វាអាចជាសត្វនាសម័យបុរេប្រវត្តិ។ ចំពោះក្រុមមួយចំនួនទៀតគិតថា ចង្កូមសត្វគឺជាសញ្ញាមួយ ដែលអាចបែងចែកថាវាជាប្រភេទក្រុមឆ្មាសម័យបុរាណរបស់ អេស៊ីប ។ 
វិជ្ជបណ្ឌិត MCKnight បានអធិប្បាយអំពីធ្មេញនៃអម្បូរសត្វសម្លែកនេះ បានបន្ថែមថា៖ “ចំពោះធ្មេញចម្លែកបន្តិច បន្តែប្រសិនបើជាលិកាទន់ យើងកាន់តែអាចងាយស្រួលកត់សម្គាល់ ទៅលើការបញ្ចេញសម្លេង”។ ប្រភេទសត្វចម្លែកនេះ ត្រូវបានគេប្រទះឃើញ នៅបន្ទប់ក្រោមដី ចាក់សោរមួយនៃបន្ទប់ដាក់សព ដែលបង្ហាញតាមបង្អួចរបស់ម្ចាស់ផ្ទះ Abdullah Ozturk ។
Abdullah Ozturk បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ “ខ្ញុំបានហៅមិត្តភក្តិរបស់ខ្ញុំដែលជាបុរាណវិទូពីរបីនាក់ដែរ ដើម្បីមកធ្វើការពិសោធន៍ទៅលើគ្រោងឆ្អឹងនេះផងដែរ”៕
គ្រោង​ឆ្អឹង​សត្វ​សម័យ​បុរាណ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រទេស​តួក​គី​គ្រោង​ឆ្អឹង​សត្វ​សម័យ​បុរាណ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ប្រទេស​តួក​គី​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ metro