ស្លាប់ ៣នាក់ និងរបួស ៧នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១០កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ បានបណ្តាលឲ្យមនុស្សចំនួន ៣នាក់ បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

 យោងតាមនាយករដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ ខែកុម្ភៈ កើតឡើងចំនួន ៨លើក, ស្លាប់ ៣នាក់, របួសធ្ងន់ ៦នាក់ និងរបួសស្រាល ១នាក់។

 បណ្តាលឲ្យខូចខាតម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ៧គ្រឿង និងយានផ្សេងៗ ១គ្រឿង។ មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺ បណ្តាលមកពីបើកបរល្បឿនលឿន ២លើក, ស្រវឹង ២លើក, មិនគោរពសិទ្ធិ ១លើក, មិនប្រកាន់ស្តាំ ២លើក និងបត់គ្រោះថ្នាក់ ១លើក៕

ស្លាប់ ៣នាក់ និងរបួស ៧នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១០កុម្ភៈ ម្សិលមិញ