សម្តេចតេជោ អញ្ជើញ ចូលរួមសម្ពោធ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នាព្រឹកនេះ (ផ្សាយផ្ទាល់)

ត្បូងឃ្មុំ-ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា អញ្ជើញចូលរួមសម្ពោធ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ និងមានការចូលរួម ពីមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ថែមទៀតផង។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ៖

- សម្តេចបានរំលឹក ពីសវតានៃការកសាងនិងបង្កើតសាកលវិទ្យាល័យសម្តេចហេងសំរិន និងការខ្ចីអាគារសាកលវិទ្យាល័យ ដើម្បីធ្វើជាអាគារសាលាខេត្តត្បូងឃ្មុំ។

-សម្តេចក៏បានរំលឹកពីតំបន់ត្បូងឃ្មុំ ទឹកដីដីដែលផ្អែមល្ហែមផង និងជូរចត់ផង។

-គោលដៅគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺការកាត់បន្ថយភាពក្រីក្រ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ការកាត់បន្ថយភាពក្រី អាចធ្វើបាន ប៉ុន្តែការកាត់បន្ថយគម្លាតទ្រព្យសម្បត្តិ គឺមិនអាចបាននោះទេ នៅលើសាកលលោកនេះ។ មានតែអាពតទេ ដែលអាចធ្វើទៅបាន មនុស្សម្នាក់ ចាន១ ស្លាបព្រា១..។

គេអាចកាត់បន្ថយគម្លាតចំណេះដឹងខួរក្បាលបាន ដោយគ្រាន់តែបណ្តុះបណ្តាល។ 

-បញ្ហាថាមពលអគ្គិសនី គឺមិនអាចខ្វះបានទេ នៅក្នុងរាជរដ្ឋាភិបាលអណត្តិថ្មីនេះ។

-រាជរដ្ឋាភិបាល បានចេញនូវគោលនយោបាយ ធ្វើសាលាក្បែរផ្ទះប្រជាពលរដ្ឋ និងបានវិវឌ្ឍន៍ រហូតដល់សាកលវិទ្យាល័យ នៅតាមបណ្តាខេត្ត ដែលរាប់ផ្តើមចេញពីខេត្តបន្ទាយមានជ័យ។ វិធីនេះ ជាវិធីល្អបំផុតហើយ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស តួយ៉ាងនៅភូមិភាគឥសាន ដែលបានបណ្តុះបណ្តាលធនធានមនុស្ស ពីថ្នាក់ក្រោមឡើងមក។ មានសាលាអត់ផ្លូវ ក៏មិនកើត មានផ្លូវអត់សាលា ក៏មិនកើត គឺត្រូវតែកើតទន្ទឹមគ្នា។ ទាំងនេះ បានកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃរំដោះ ១៩៧៩ រហូតមកដល់សព្វ ហើយក៏មិនមែនជាអ្វីដែលទេវតាឲ្យនោះទេ ហើយក៏មិនមែនកើតចេញពីសន្យាខ្យល់នោះដែរ គឺកើតចេញពីការធ្វើពិតប្រាកដ។

-មានគេហៅឯងជាប្រមុខរាជរដ្ឋាភិបាលហ្វេសប៊ុក។ ទាល់តែបង្កើតសាលាហៅពួកហ្នឹងមកបង្រៀន។ បើទោះជាខ្ញុំ មិនមានហ្វេសប៊ុក ក៏គាត់(ប្រជាពលរដ្ឋ) គង់តែមកដាក់ពាក្យបណ្តឹងនៅផ្ទះខ្ញុំដដែលហ្នឹង។ ជួនកាលលើកគ្នាដាក់ធ្វើបាតុកម្ម ដាក់ពាក្យបណ្តឹងថែមទៀត។ ដូច្នេះ ការមានហ្វេសប៊ុក វាទទួលបានកាន់តែលឿននិងបញ្ជូនទៅក្រសួងសាម៉ី ដោះស្រាយ។ មានករណីខ្លះ ឯកឧត្តម ម៉ម ប៊ុនហេង ទទួលការដោះស្រាយភ្លាមៗក្រោយការបញ្ជូនពីWhatapps របស់ខ្ញុំ។ និងករណីមួួយទៀត នៅកំពង់ចាម ខ្ញុំបានផ្ញើWhatapps ទៅលន់ លឹមថៃ ករណី៨០ដុល្លារជាប់គុក។ បើខ្ញុំមិនមានទេ ដំណោះស្រាយក៏បានអាចធ្វើបានលឿនដែរ។ តើការដោះស្រាយលឿនបែបនេះ មិនគួរត្រូវបានលើកទឹកចិត្តទេ រឺយ៉ាងម៉េច?។ ខ្ញុំមិនបង់ចោលទម្លាប់នៃការធ្វើការរងារបស់ខ្ញុំនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែបន្ថែមល្បឿន ការងារតែប៉ុណ្ណោះ។ បញ្ហារបស់ប្រជាពលរដ្ឋ មិនមែនជាបញ្ហាតូចតាចទេេ សូមកុំមើលស្រាល។វ

-ពីមុន អាងអីឡើងហ្វេសប៊ុកៗ ដល់ឥឡូវ អោយក្រញ៉ាងៗ (ចាញ់សម្តេច)។ ហ្វេសប៊ុករបស់ខ្ញុំ មិនមែនបង្កើតមកដើម្បីប្រឆាំងនឹងអ្នកទេ ប៉ុន្តែដើម្បីពន្លឿនការងារ និងប្រសិទ្ធិភាពជូនប្រជាពលរដ្ឋ តែប៉ុណ្ណោះ។



 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នឹងអញ្ជើញចូលរួមសម្ពោធ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ និងមានការចូលរួម ពីមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ថែមទៀតផង៕

- See more at: http://www.dap-news.com/2011-06-14-02-39-55/108641-2016-02-10-06-56-07.html#sthash.Xc9bTtoS.dpuf

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា នឹងអញ្ជើញចូលរួមសម្ពោធ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ស្អែកនេះ និងមានការចូលរួម ពីមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ថែមទៀតផង៕