សាច់គោងៀតទឹកឃ្មុំ

ប្រិយ​មិត្តិ​ប្រហែល​ជា​ធ្លាប់ញ៉ាំតែ​សាច់​គោងៀតធម្មតា ​ប៉ុន្តែថ្ងៃនេះ ​មង្គលការ ​សូមណែ​នាំពី​របៀបធ្វើ ​"សាច់គោ​ងៀត​ទឹកឃ្មុំ" ​ធានាថា​មានឳ​រសជាតិ​ឆ្ងុញឆ្ងាញ់​ត្រូវមាត់​តែម្ដង។ ​តោះ! ​នៅចាំអីទៀត ​សាកល្បង​អនុវត្ត​ជាមួយ ​មង្គលការ​ ទាំងអស់​គ្នាដូច​ខាងក្រោម។

សាច់គោងៀតទឹកឃ្មុំ

+ គ្រឿងផ្សំ

- សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង
- ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ
- ស្ករស កន្លះស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ​ អំបិល កន្លះស្លាបព្រាបាយ
- ទឹកត្រី កន្លះស្លាបព្រាបាយ
- ល្ងរស ១ស្លាបព្រាបាយ

- ប្រេងឆា ១ស្លាបព្រាបាយ

+ វិធីធ្វើ៖
១. ដំបូង​យក​សាច់​គោមក​ប្រឡាក់​គ្រឿង​ផ្សំ​ទាំង​អស់រួម​មាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូល​គ្នាឲ្យ​សព្វ​។
២. យក​សាច់​គោ​ដែល​ប្រឡាក់​រួច​ដាក់​ចូល​ក្នុង​ទូទឹកកកទុក​រយៈពេលប្រហែលជា ២ម៉ោង។

៣. ២ម៉ោង​ក្រោយ​មក​យក​សាច់​គោដាក់​ហាល​ឲ្យ​ក្រៀម អ្នកអាច​យក​វា​ទៅ​អាំង ឬចៀន​តាម​ការ​ចូល​ចិត្ត​៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • សាច់គោងៀតទឹកឃ្មុំ