ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានីភ្នំពេញ ៖​ យ៉ាងហោចណាស់មនុស្ស៤១នាក់ស្លាប់ ​និង របួស១៣៤នាក់​ក្នុងនោះ៩១នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់​ចរាចរណ៍កើតឡើង​៨០លើកនៅទូទំាង​ប្រទេស​កម្ពុជាក្នុង​រយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី០៧ ​ដល់ថ្ងៃទី១០​ កុម្ភៈ ២០១៦ ។

បើតាមរបាយការណ៍​របស់នាយកដ្ឋាននគរបាលចរាចរណ៍​និងសណ្តាប់ធ្នាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ក្រសួងមហាផ្ទៃដដែល​បានបង្ហាញទៀតថា តួលេខ​ខាងលើបើប្រៀបធៀប​ទៅនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៥ចំនួន​គ្រោះថ្នាក់ចរាចរណ៍​កើនឡើង៣លើក​ ​មនុស្សស្លាប់កើន១២នាក់​ តែអ្នករបួសថយ​ចុះ១៧នាក់ ៕