អតីតយោធិនរំសាយ យកឡាមអារក យកពូថៅកាប់ជើង ហូរឈាមស្រោច ពេញខ្លួន គេខិតខំជួយសង្គ្រោះ មក ដល់ផ្ទះ យកខ្សែចងក និងយកកន្តៀវ អាកម្តងទៀត

កំពង់ឆ្នាំង៖ បុរសជាអតីតយោធិរំសាយ ដែលត្រូវអ្នកភូមិរាយការណ៍មកថា មានជំងឺសសៃរប្រសាទ ប្រចំាកាយ បានយកឡាមអារក និងយកពូថៅ កាប់ជើងខ្លួនឯង ហូរឈាមស្រោចពេញខ្លួន នៅម៉ោងប្រមាណ២៖៣០នាទី រំលង អាធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំ ភ្លាមនោះ ក្រុមក្រុមគ្រួសារ និងសមត្ថកិច្ចបានខិតខំ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីបញ្ជូនត្រឡប់មកវិញបុរសរូបនោះ បានបន្តយកខ្សែចងក និងកន្តៀវអារក ខ្លួនម្តងទៀត។

បើតាមអ្នកភូមិអណ្តូងស្នាយ បានឲ្យដឹងថា បុរសដែលជាអតីតយោធិនរំសាយ ដែលព្យាយាមធ្វើអត្តឃាតខ្លួនឯងនេះ ឈ្មោះ គង់ ប៊ុនធឿន ហៅ ពៅ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅក្នុងភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ។

អ្នកភូមិអណ្តូងស្នាយ បានឲ្យដឹងថា លោក គង់ ប៊ុនធឿន មុនពេលកើតហេតុ បានស្រែកឡូឡាខ្លាំងៗថា មានគេរកអារក សម្លាប់គាត់ ឮដូច្នេះ បងប្អូនក្រុមគ្រួសារ បានរត់គេចខ្លួនអស់រលីង ដោយសារតែខ្លាចបុរសរងគ្រោះ រហូតដល់ ម៉ោងប្រមាណ ២យប់រំលងអធ្រាត្រ បានទៅអើតមើល ក៏ស្រាប់ប្រទះឃើញ លោក ប៊ុនធឿន បានយកឡាមអារកខ្លួនឯង និង ពូថៅយកមកាប់ជើង ឈាមហូរស្រោចពេញខ្លួន ឃើញដូចនេះក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច សុំឲ្យជួយអន្តរាគមន៍ ចូលជួយសង្រ្គោះ ដឹកមកដឹកមកមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង។

អ្នកភូមិអណ្តូងស្នាយ បន្តទៀតថា ក្រោយពីគ្រូពេទ្យបាន ព្យាបាលរួច ក៏ឲ្យជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ លុះដល់ទៅដល់ផ្ទះ អតីតយោធនរំសាយ រូបនេះ បានបន្តធ្វើសកម្មភាព ជាថ្មី ដោយម្តងនេះ បានយកខ្សែចងក និងយកកន្តៀវ អារកខ្លួនឯងបន្ថែមទៀត ហើយក្រុមគ្រួសារចេះ តែតាមមើលរហូត។

លោក គង់ ប៊ុនធឿន អតីតយោធិនរំសាយរូបនេះ ត្រូវបានក្រុមគ្រួសារ ប្រាប់ថា បច្ចុប្បន្ន រស់នៅតែម្នាក់ឯង ប្រពន្ធនិងកូន បានមករស់នៅខេត្តកណ្តាលអស់ ក្រោយពីបានលែងលះគ្នា យូឆ្នាំមកហើយ ឯរាល់ថ្ងៃ គាត់រស់នៅជាមួយប្អូន។ ហើយម្យ៉ាងទៀត គាត់មាន ជម្ងៃសសៃប្រសាទ ពេលធ្វើទុកម្តង គឺផ្អើលពេញភូមិ ហើយពិបាកនឹងជួយណាស់ ព្រោះពេលដែលគាត់ធ្វើទុកម្តងៗ មានផ្លែឡាម ពូថៅ កន្តៀវ ដែលអាចបណ្តាល អោយមានគ្រោះថ្នាក់ ដល់អ្នកដែលចូលទៅជួយ៕

អតីតយោធិនរំសាយ យកឡាមអារក យកពូថៅកាប់ជើង ហូរឈាមស្រោច ពេញខ្លួន គេខិតខំជួយសង្គ្រោះ មក ដល់ផ្ទះ យកខ្សែចងក និងយកកន្តៀវ អាកម្តងទៀត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត