វីជេ រតនា ជូនរ៉ូបអាពាហ៍ពិពាហ៍ ឲ្យអនាគតភរិយា

ភ្នំពេញៈ តារាសម្តែង និងជាពិធីករ វីជេ រតនា ថ្មីៗនេះបានធ្វើឲ្យគូដណ្តឹងរូបស្អាត នាង លឹម លីហ្សា រំភើបចិត្តរហូតសម្រក់ទឹកភ្នែក ក្រោយពីនាងត្រូវបាន គូដណ្តឹងបណ្តូលចិត្ត ធ្វើឲ្យនាងភ្ញាក់ផ្អើល ដោយការជូនកាដូ ពិសេសជារ៉ូបអាពាហ៍ពិពាហ៍ សម្រាប់ស្លៀកក្នុងថ្ងៃមង្គលការ របស់ពួកលោក នៅក្នុងពេលខ្លីខាងមុខនេះ ។

ទស្សនិកជនបានដឹងហើយថា ក្រោយពី វីជេ រតនា បានកាត់ផ្តាច់ទំនាក់ទំនងស្នេហា ជាមួយអតីតគូស្នេហ៍ដែលជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស នាង ផល្លីកា មកលោកបានទៅ សម្ងំបង្កាត់ភ្លើងស្នេហ៍ ជាមួយតារាសម្តែងពន្លកថ្មី ដែលមានឈ្មោះល្បីគួរសមនាង លឹម លីហ្សា រហូតបានដឹកដៃគ្នា រៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីថែមទៀតផង ។

នៅពេលថ្មីៗនេះអ្វីដែល ធ្វើឲ្យទស្សនិកជនកាន់ តែបានដឹងពីជម្រៅចិត្ត ក្តីស្រលាញ់របស់ពួកគេទាំងពីរនាក់នោះ គឺវីជេ រតនា បានដឹកដៃគូដណ្តឹងរូបស្អាត នាង លីហ្សា បង្ហាញវត្តមានក្នុងកម្មវិធី The Style របស់ស្ថានីយ ទូរទស្សន៍បាយ័ន រៀបរាប់ពីទំហំចិត្ត ក្តីស្រលាញ់របស់ពួកគេទាំងពីរនាក់ ដោយនៅក្នុងកម្មវិធីនោះ គេតម្រូវឲ្យ ពួកគេទាំងពីរនាក់ និយាយពាក្យពេចន៍ស្នេហា ផ្អែមល្ហែម ដែលចង់និយាយគ្នា ហើយនៅក្នុងនោះ ភាគីខាងបុរស ក៏អាចមានជាកាដូពិសេស សម្រាប់ផ្តល់ ឲ្យគូស្នេហ៍ថែមទៀតផង ។

កន្លងមកគូស្នេហ៍ដែលបង្ហាញវត្តមាន ចូលរួមក្នុងកម្មវិធីខាងលើនេះ គេមានកាដូឲ្យម្ចាស់ចិត្តគេ ដែលមានដូចជា រថយន្ត ,ចិញ្ចៀន ,ផ្កាជាដើម ។ ប៉ុន្តែដោយឡែក សម្រាប់វីជេ រតនា វិញបែរជាជូនកាដូ ជារ៉ូបកូនក្រមុំ ឲ្យទៅអនាគតភរិយារូបស្អាត ដែលធ្វើឲ្យកូនក្រមុំរបស់លោក រំភើបចិត្តទប់ទឹកភ្នែក មិនជាប់នោះទេ។

ភ្ជាប់ជាមួយកាដូពិសេសនោះដែល ត្រូវបានវីជេ រតនា ប្រាប់ពីមូលហេតុ ដែលលោកផ្តល់កាដូនេះ ឲ្យទៅអនាគតភរិយាថា មូលហេតុដែលលោកផ្តល់កាដូនេះ ដោយសារតែ នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះ លោកនិងគូដណ្តឹងត្រូវដឹកដៃគ្នា ចូលរោងការហើយ ហេតុនេះហើយទើប លោកជូនកាដូនេះ ទុកសម្រាប់ឲ្យភរិយាលោកស្លៀកនៅពេលរៀបការ ៕

វីជេ រតនា ជូនរ៉ូបអាពាហ៍ពិពាហ៍ ឲ្យអនាគតភរិយា

វីជេ រតនា ជូនរ៉ូបអាពាហ៍ពិពាហ៍ ឲ្យអនាគតភរិយា

វីជេ រតនា ជូនរ៉ូបអាពាហ៍ពិពាហ៍ ឲ្យអនាគតភរិយា

វីជេ រតនា ជូនរ៉ូបអាពាហ៍ពិពាហ៍ ឲ្យអនាគតភរិយា

វីជេ រតនា ជូនរ៉ូបអាពាហ៍ពិពាហ៍ ឲ្យអនាគតភរិយា