ម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រ

ម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រ

ម្ចាស់​ក្លឹប​ហង្សក្រហម Liverpool បាន​សម្រេច​បោះបង់​ផែនការ​ដំឡើង​ថ្លៃ​សំបុត្រ​ចំនួន ៧៧ផោន ឬ ១១១ដុល្លារ​ក្នុង​មួយ​ប្រកួត​នៅ​កីឡដ្ឋាន Anfield។

 

ម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រម្ចាស់​ក្លឹប Liverpool មិន​ដំឡើង​ថ្លៃ​សំបុត្រ និង​សុំទោស​អ្នកគាំទ្រ

ការ​សម្រេច​ដូច្នេះ​បន្ទាប់​ពី​រឿងរ៉ាវ​ដ៏​ចម្រូង​ចម្រាស់​បាន​កើត​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​មាន​គាំទ្រ​ជា​ច្រើន​ពាន់​នាក់​បាន​ដើរ​ចេញ​ពី​កីឡដ្ឋាន​ពេល​កំពុង​ប្រកួត​នៅ​នាទី៧៧ ដើម្បី​ជា​សារ​ប្រឆាំង នឹង​ការ​ដំឡើង​ថ្លៃ​រហូត​ដល់ ៧៧ផោន នៅ​ថ្ងៃ​អនាគត​ពេល​ដែល​កន្លែង​អង្គុយ​ទស្សនា​ថ្មី​ត្រូវ​ធ្វើ​រួចរាល់។

 

ម្ចាស់​ក្លឹប​ដែល​មក​ពី Fenway Sports Group បានសុំទោស និងនិយាយថា​ពួក​គេ​បាន​ទទួល​សារ​បង្ហាញ​ពី​ការ​មិន​សប្បាយ​ពី​សំណាក់អ្នក​គាំទ្រ ​ហើយ​ដើម្បីជាការឆ្លើយតបពេល​នេះ តម្លៃ​សំបុត្រ​ក្នុង​ទឹកដី​នឹង​នៅ​ត្រឹម ៥៩ផោន (៨៥ដុល្លារ)​ ដ​ដែល៕

 

ចុចអាន៖ ញញួរ​ធំ ធ្វើ​ឲ្យ​ហង្ស​ក្រហមក្អួត​ឈាម​នាទី​ចុង​ក្រោយ ធ្លាក់​ចេញ​ពី FA Cup

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ BBC