Mourinho ​ព្រម​ចុះ​កុងត្រា​៣​​ឆ្នាំ ឡើង​ដឹក​នាំ​ Man Utd

Mourinho ​ព្រម​ចុះ​កុងត្រា​៣​​ឆ្នាំ ឡើង​ដឹក​នាំ​ Man Utd

Jose Mourinho ​បាន​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ហើយ​ ដើម្បី​ឡើង​ដឹក​នាំ​ក្រុម​ Manchester United ​​ជំនួស​តំណែង​អ្នកចាត់ការ​ Louis van Gaal ​នា​រដូវ​កាល​ក្រោយ។ នេះ​បើ​តាម​ Mirror។

 

Mourinho ​ព្រម​ចុះ​កុងត្រា​៣​​ឆ្នាំ ឡើង​ដឹក​នាំ​ Man Utd

Mourinho ​ព្រម​ចុះ​កុងត្រា​៣​​ឆ្នាំ ឡើង​ដឹក​នាំ​ Man Utd

 

​​ប្រភព​ពី​សារព័ត៌មាន​ដ៏​ធំ​របស់​អង់គ្លេស​មួយ​នេះ​ បាន​ឲ្យ​ដឹង​ថា ​អតីត​អ្នកចាត់ការ​រហស្សនាម​ “Special One” នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​១៥​លាន​ផោន​ (ជិត​២២​លាន​ដុល្លារ) ក្នុង​១​រដូវ​កាល​នៅ​ Old Trafford។

 

​សេចក្តីរាយណ៍​ដដែល បាន​បញ្ជាក់​ទៀត​ថា Mourinho ​បាន​ព្រមព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​អស់​ហើយ​ ​ហើយ​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea រូប​នេះ​ នឹង​នាំ​យក​​​នាយក​កីឡា​លោក​ Andrea Berta ​មក​ជាមួយ​ផង​ដែរ ដើម្បី​ជំនួស​តំណែង​ Ed Woodward។

 

ក្លឹប​បិសាច​ក្រហម​ Man Utd​ មិន​មាន​បំណង​ចង់​ជ្រើស​រើស​នាយក​កីឡា​ថ្មី​ទេ ប៉ុន្តែ​​​បុរស​សញ្ជាតិ​ព័រទុយហ្គាល់ (Mourinho)​ ចង់​​ក្តោបក្តាប់​​សិទ្ធិ​​សេរីភាព​នៃ​ការ​ទិញ​ដូរ​កីឡាករ​ខ្លួន​ឯង​ទាំង​អស់ ខណៈ​ដែល​លោក​គ្រោង​នឹង​រុះរើ​ក្រុម​ Man Utd ជា​ថ្មី នៅ​រដូវ​ក្តៅ​ខាង​មុខ៕

 

- ចុចអាន៖ Mourinho ជិត​ព្រម​ដឹក​នាំ​ Man Utd ជំនួស​ Van Gaal ​ហើយ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ 101greatgoals | mirror