ស្រាបៀរ លីអូ បង្កើតការប្រកួតបាល់ទះ ដើម្បីស្វែងរកជ័យលាភី ៨៨,០០០,០០០រៀល

ភ្នំពេញ៖  ក្រុមហ៊ុនស្រាបៀរ លីអូ បានរៀបចំសន្និសីទសារព័ត៌មានមួយនៅ មជ្ឈមណ្ឌលណាហ្គាវើល នៅទីថ្ងៃទី១០ ខែ កម្ភៈ ឆ្នាំ ២០១៦ នេះស្តីពី “ការប្រកួតបាល់ទះ LEO  Cup National Volleyball2016” ដើម្បីស្វែងរកក្រុមអ្នកទទួលជ័យលាភី នឹងទទួលបានទឹកប្រាក់សរុប៨៨,០០០,០០០រៀល។

កញ្ញា កានជិត ភាវផាន់ឈូ ប្រធានគ្រប់គ្រងទីផ្សារបានឲ្យដឹងថា” ស្រាបៀលីអូ បានបង្កើត LEO  Cup National Volleyball លើកដំបូងតំាងពីរឆ្នាំ២០១២ មកម្លេះហើយស្រាបៀលីអូ បានលើកស្ទូយវិស័យបាល់ទះនៅកម្ពុជាឲ្យឈានដល់គម្រិតស្តង់ដារជាតិ។ ផ្អែកលើបទពិសោធន៍ជាច្រើនឆ្នាំកន្លង មកយើងទទួលបានការគំាទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន”។

កញ្ញាបន្តថា នេះជាលើកទី៥ហើយដែលក្រុមហ៊ុន BOON RAWD TRANDING INTERNATIONNAL បានរៀបចំកម្មវិធីប្រកួតបាល់ទះLEO  Cup National Volleyball2016 ជាលើកទី៥នេះ ដែលអ្នកដែលទទួលបានជ័យលាភីនឹងទទួលបាននូវរង្វាន់ទឹកប្រាក់៨៨,០០០,០០០រៀល ។ ការប្រកួតនេះនឹងចាប់ផ្តើមពីវគ្គជម្រុះតាមមណ្ឌលចំនួន៥នៅតាម បណ្តាលខេត្តចាប់ពីខែកុម្ភៈ តទៅរហូតដល់ វគ្គផ្តាច់នឹងធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡំាពិកកម្ពុជា ក៏បានមានប្រសាសន៍ដែរថា “សម្រាប់ការប្រកួតនេះ សូមឲ្យសហព័ន្ធកីឡា ត្រូវតែស្វែកកីឡាករដែលមានសមត្ថពិតប្រាកដ ដែលជាកីឡាករក្មេងៗ ចន្លះអាយុ១៥ដល់១៧ឆ្នាំ ដើម្បីធ្វើការបណ្តុះបណ្តាលទុកសម្រាប់ចូលរួមការប្រកួតស៊ីហ្គាម ឆ្នាំ២០២៣ ដែលវាមានរយៈពេលតែប៉ុន្មានឆ្នាំខាងមុខនេះ។ លោកបានបន្តថា យើងមិនអាចយកអ្នកដែលគ្មានទេពកោសល និងប៉ិនប្រសព្វដែលបានមកពីលេងដោយប្រើបញ្ញានោះទេ យើងត្រូវតែខិតខំទំាងអស់គ្នាដើម្បីការប្រកួតស៊ីហ្គាមនៅឆ្នាំ២០២៣។

លោកបានបន្តថា “ការរៀបចំខ្លួនសម្រាប់ទទួលស៊ីហ្គាម គឺវាមិនងាយប៉ុន្មានទេ ហើយត្រូវការពេលវាលាច្រើនហាត់ពាតលុតដុំដើម្បីក្លាយខ្លួនជាអ្នកកីឡាអាជីប” ។លោកបញ្ជាក់ថា រយៈពេលប្រំាពីរប្រហែលជាអាចគ្របគា្រន់សម្រាប់ការវើកហាត់ បើសិនជាយើងរៀបចំបានល្អ ទំាងការគ្របគ្រង់ រៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់និងយុទ្ធវិធីច្បាស់លាស់ យើងនិងទទួលបានជោគជ័យក្នុងការឈានទៅរកដំណើរស៊ីហ្គាមឆ្នាំ២០២៣របស់យើង៕

ស្រាបៀរ លីអូ បង្កើតការប្រកួតបាល់ទះ ដើម្បីស្វែងរកជ័យលាភី ៨៨,០០០,០០០រៀល

ស្រាបៀរ លីអូ បង្កើតការប្រកួតបាល់ទះ ដើម្បីស្វែងរកជ័យលាភី ៨៨,០០០,០០០រៀល

ស្រាបៀរ លីអូ បង្កើតការប្រកួតបាល់ទះ ដើម្បីស្វែងរកជ័យលាភី ៨៨,០០០,០០០រៀល

ស្រាបៀរ លីអូ បង្កើតការប្រកួតបាល់ទះ ដើម្បីស្វែងរកជ័យលាភី ៨៨,០០០,០០០រៀល