ស្រាវជ្រាវ &raquo ប្លែក​ៗ ពី​នេះ​…​ពី​នោះ

១-​បង្រៀន​អ្នកជំងឺ​ឱ្យ​ចេះ​ធ្វើ​ម្ហូប
កុមារ​កើត​មហារីក​គ្រាប់​ឈាម​ម្នាក់​នៅ​មន្ទីរពេទ្យ​បារាំង រៀន​ធ្វើ​ម្ហូប​ដើម្បី​ស្គាល់​ពី​របៀប​ធ្វើ​ម្ហូប​ដែល​សក្តិ​សម​សម្រាប់​ទទួលទាន និង​ជា​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​របស់​គ្រូពេទ្យ ។

២-​ផ្តល់​ឈាម​បង្កើត​ឯតទគ្គ​កម្ម
ពលរដ្ឋ​ក្នុង​ទីក្រុង​រ៉ា​តលែ​ន សហរដ្ឋអាមេរិក នាំ​គ្នា​បរិច្ចាគ​ឈាម ក្នុង​កិច្ច​ព្យាយាម​បង្កើត​ឯតទគ្គ​កម្ម​ផ្តល់​ឈាម​ក្នុង​ថ្ងៃ​តែ​មួយ​បាន​ច្រើន​បំផុត ។

៣-​តែង​ឈុត​ក្នុង​រឿង «Star Wars» ដើរ​ដង្ហែ​ក្បួន
អ្នកចូលរួម​ដង្ហែ​ក្បួន​ឆ្នាំ​ថ្មី​នៅ​ក្រុង​ឡុ​ង​ដ៍ បាន​តែង​ឈុត​សម្តែង​រឿង «Star Wars» ដែល  ល្បីល្បាញ​ក្នុង​រយៈពេល​ជិត​៤០​ឆ្នាំ​មុន បច្ចុប្បន្ន​អាច​រក​ចំណូល​បាន​ច្រើន​ពាន់​លាន​ដុល្លារ ។

៤-​ឆ្កែ​មាន​រោម​ដូច​អំបោស
ឆ្កែ​មាន​រោម​ក្រាស់​ដូច​អំបោស​នេះ ជា​ពូជ «Komondor» ពី​ហុង​គ្រី​ឈ្មោះ «​ឌ័​រ​ឈី​» រស់ នៅ​លើ​ភ្នំ​អូ​ឡាំ​ពិ​ក​ប៊ែ​ក ក្នុង​អាកាសធាតុ​ដ៏​ត្រជាក់ និង​ព្យុះ​នៅ​ក្រុង​មុ​យ​និក ភាគ​ខាងត្បូង​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

៥-​ឆត្រ​ចម្រុះ​ពណ៌
ឆត្រ​ចម្រុះ​ពណ៌​ជា​លក្ខណៈ​សិល្បៈ​តាំង​បង្ហាញ​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ដោយ​ឆត្រ​ទាំងនេះ​បញ្ជាក់​ឱ្យ​ដឹង​ពី​វប្បធម៌​ជា​ច្រើន​ជាតិ​សាសន៍ នៅ​លើ​ពិភពលោក ។

៦-​វិធីសាស្ត្រ​ពន្លត់​អគ្គិភ័យ​សម័យ​បុរាណ
សមាជិក​ក្នុង​សមាគម​ពន្លត់​អគ្គិភ័យ​ក្រុង​តូ​ក្យូ ស្ថិត​ក្នុង​ឯកសណ្ឋាន​សម័យ​បុរាណ បង្ហាញ​ពី​ការ​ពន្លត់ភ្លើង​នៅ​លើ​ជណ្តើរ​ក្នុង​ពេល​ប្រារព្ធ​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ខាង​មុខ​ហាង​ទំនិញ​មួ​​យ​ក្នុង​ក្រុង​តូ​ក្យូ ដែល​ប្រារព្ធ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ ។

៧-​ស្តេច​កាត​ឥណទាន
លោក​វ៉​ល​ទ័​រ កា​វ៉ា​ណា​ច នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា​ជា​មនុស្ស​មាន​កាត​ឥណទាន​ច្រើន​បំផុត​ដល់​ទៅ​១.៤៩៧​សន្លឹក ត្រូវ​បាន​ចុះបញ្ជី​ក្នុង​សៀវភៅ​កំណត់​ត្រា​ពិភពលោក ៕