ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

ប្រទេស​កា​មេ​រូ​ន​មានឈ្មោះ​ផ្លូវការ​ថា សាធារណរដ្ឋ​កា​មេ​រូ​ន គឺជា​ប្រទេស​ស្ថិត​នៅ​តំបន់​អាហ្វ្រិក​កណ្តាល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស   នី​ហ្សេ​រី​យ៉ា​នៅ​ភាគ​ខាងលិច​, ប្រទេស​ឆា​ដ​នៅ​ភាគ​ឦសាន​, សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នៅ​ភាគ​ខាងកើត និង​ជាប់​ប្រទេស​ហ្គី​ណេ អេក្វាទ័រ ហ្គា​បុ​ង និង​សាធារណរដ្ឋ​កុង​ហ្គោ​នៅ​ភាគ​ខាងត្បូង ។

តំបន់ឆ្នេរ​របស់​ប្រទេស​កា​មេ​រូ​ន​លាតសន្ធឹង​លើ Bight of Bonny ដែល​ជា​ផ្នែក​នៃ​ឈូង​សមុទ្រ​ហ្គី​ណេ និង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ។ ប្រទេស​កា​មេ​រូ​ន​គឺជា​ជម្រក​របស់​ក្រុម​ភាសា​មនុស្ស ផ្សេង​ៗ​គ្នា​ប្រមាណ​ជាង​២០០​ប្រភេទ​។ ភាសា​អង់គ្លេស និង​ភាសា​បារាំង គឺជា​ភាសាផ្លូវការ​របស់​ប្រទេស​នេះ ។ ប្រទេស​កា​មេ​រូ​ន​ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​ទ្វីបអាហ្វ្រិក​តូច​មួយ​ព្រោះ​ដោយ​សារភាព​សម្បូរ​បែប​នៃ​វប្បធម៌ និង​ភូមិសាស្ត្រ​របស់​ខ្លួន ។ ចំណែក​លក្ខណៈ​ពិសេស​ពី​ធម្មជាតិ​មាន​ដូច​ជា ឆ្នេរ វាល​ខ្សាច់ ព្រៃ​ភ្នំ និង​វាលរហោឋាន​ដែល​មាន​ដុះ​ស្មៅ និង​ដើមឈើ​មួយ​ៗ ។

- ឈ្មោះ​ផ្លូវការ សាធារណរដ្ឋ​កា​មេ​រូ​ន ។
-​បាវចនា សន្តិភាព ការងារ មាតុភូមិ ។
-​ទីក្រុង យុន​ដេ ។
-​ភាសាផ្លូវការ ភាសា​អង់គ្លេស និង​ភាសា​បារាំង ។
-​កាន់សាសនា​គ្រឹ​ស្ត ។
-​ប្រធានាធិបតី Paul Biya ។
-​នាយក​រដ្ឋមន្ត្រី Philémon Yang ។
-​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី ១ មក​រា ១៩៦០ ។
-​ផ្ទៃដី​សរុប ៤៧៥.៤៤២​គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់​ទី​៥៤ ។
-​បរិមាណ​ទឹក ០,៥៧​ភាគរយ ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៣ ចំនួន ២២.៥៣៤.៥៣២​នាក់ ស្ថិត​ក្នុង​លំដាប់​ទី​៥៦ ។
-​ដង់ស៊ីតេ​ប្រជាជន ៣៩,៧​នាក់ ក្នុង​១​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៦៧ ។
-GDP សរុប​ឆ្នាំ​២០១៤ ចំនួន​៦៧,២២៥  ពាន់​លាន​ដុល្លារ ។ មនុស្ស​ម្នាក់​ជា​ធ​ម្យ​មរ​ក​ចំណូល​បាន ២.៩៨១​ដុល្លារ ។
-​រូបិយប័ណ្ណ ហ្វ្រ​ង់​អាហ្វ្រិក​កណ្តាល ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +២៣៧៕