ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​៣​នាក់​ជិះ​ម៉ូតូម៉ាក​ហុ​ង​ដា​ឌ្រី​ម ធុន​​សេ​១២៥ ​ស៊េរី​២០១៦​ ពណ៌​ខ្មៅ​ ​មួយ​គ្រឿង​ ​គ្មាន​​ស្លាក​លេខ ​ព្រោះ​ម៉ូតូ​ទើបតែ​ទិញ​ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​​តែ​មិន​បាន​សម្រេច​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៥​នាទី​ទៀប​​ភ្លឺ​ថ្ងៃ​ទី​១១ ​​កុម្ភៈ​ ​២០១៦ ​ស្ថិត​នៅ​​តាម​បណ្តោយ​​​មហា​វិថី​​ព្រះ​ស៊ីសុវត្ថិ​ ចំណុច​ទល់មុខ​ផែ​ថ្ម​ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ ​។

ម្ចាស់​ម៉ូតូ​​ឈ្មោះ ​រឿ​ន ចែ ​អាយុ​២៤​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រែក​អំបិល ​ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង ​ខេត្តកណ្តាល​ ​បាន​និយាយ​​ថា ពួក​គាត់​​​ទាំង​៣នាក់​​​ជិះ​ម៉ូតូ​​​មួយ​គ្រឿង​​ ​​ទិស​ដៅ​ពី​​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ​ស្រាប់​​តែ​លេចមុខ​ក្រុម​ចោរ​កាន់​វត្ថុ​​ម្យ៉ាង​​មិនដឹង​ជា​ខ្សែ​ក្រ​វាត់​ ​ឬ​កាំបិត​នោះ​ទេ​ បាន​វាយ​មក​លើ​ខ្លួន​បណ្តាល​ឱ្យ​​រ​ងរ​បួស​ ស្រប​ពេល​នោះ​មិនដឹង​ថា​ជា​សមត្ថកិច្ច​​​ខាង​ណា​បាន​​បាញ់​ឡើង​លើ ​ធ្វើ​ឱ្យ​​ពួក​ក្រុម​ចោរ​ទាំង​នោះ​​ភ័យ​ស្លន់ស្លោរ​រត់​​​គេច​ខ្លួន​បាត់​អស់ ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ហៅ​​​ជន​រង​គ្រោះ​ទៅ​សួ​រនាំ​បន្ថែ​ម ​ដើម្បី​​ធ្វើ​កំណត់​ស្រាវជ្រាវ​​​​ស្វែង​រក​​មុខ​​សញ្ញា​ក្រុម​ចោរ​ទាំងនោះ​ ៕​