ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិក្នុង​ការ​រួមចំណែក​ជួយ​បម្រើ​ដល់​សង្គម​ ហើយ​ទន្ទឹម​នឹង​នេះ ក៏​ទាមទារ​នូវ​ផ្នែក​គំនិត​ច្នៃ​ប្រឌិត ចំណេះដឹង ជំនាញ​អ្វីមួយ​ជា​ធនធានមនុស្ស ដើម្បី​ប្រយោជន៍​ដល់​សង្គម​ជាតិ ។

តួយ៉ាង​ក្រុម​សង្គ្រោះ​គ្រោះ​មហន្តរាយ​របស់​RRC711 របស់​កងពលតូច​លេខ​៧០ ជា​កម្លាំង​មួយរួម​ចំណែក​ជួយ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ និង​ជួយ​សម្រួល​ការងារ​​ក្នុង​សង្គម​លើ​ផ្នែក​សង្គ្រោះ​បន្ទាន់ គ្រោះ​អគ្គិភ័យ ឬ​ឧប្បត្តិហេតុកើតឡើង​ ដោយ​យថាហេតុផ្សេង​ៗ​ហើយ​​ដើម្បីរួម​ចំណែក​បម្រើ​ដល់​សង្គម ដល់​ប្រជាពលរដ្ឋ​ នោះ​កម្លាំង​ទាមទារ​នូវ​ចំណេះដឹង​សិ​ល​ធម៌ ថ្លៃថ្នូរ ប្រកប​ទៅ​ដោយ​គុណ​ធម៌ និង​សង្គ្រោះ ប្រកប​ទៅ​ដោយ​ប្រសិទ្ធិ​ភាព​ទៅ​តា​មក​ម្រឹត​ទ្រង់ទ្រាយ ។

ទោះជា​យ៉ាង​​ណា​​ក៏​ដោយ កម្លាំង​របស់​អង្គភាព RRC711 ​ជា​កម្លាំង​ប្រមូលផ្តុំ​ទទួល​ការ​ហ្វឹកហាត់​រៀនសូត្រជា​ប្រចាំ លើ​ផ្នែក​សង្គ្រោះ ទាំង​អគ្គិភ័យ ទាំង​សង្គ្រោះ​បន្ទាន់ ឬ​ឧប្បត្តិហេតុ​ផ្សេង​ៗ ជាយថាហេតុ​។ លោក​គី​ យ៉ូស៊ី ម៉ា​សាយ ជា​គ្រូ​ជនជាតិ​ជ​ប៉ុន ហើយ​ក៏​ជានា​យកអង្គការ JPR​ ប្រចាំ​នៅ​ប្រទេស​កម្ពុជាបាន​មាន​ប្រសាសន៍​ថា ការ​សហ​ការណ៍សម្ព័ន្ធភាព​រវាង អង្គការ​ JPR របស់​ប្រទេស​​ជ​ប៉ុន ជាមួយក្រុម​សង្គ្រោះ RRC711 របស់ កងពលតូច​លេខ​៧០​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជា​តួនាទី​សំខាន់ លើ​ផ្នែក​សង្គ្រោះ​គ្រោះ​មហន្តរាយ ឬ​ឧ​ប្បត្តិ​ហេតុ​ផ្សេង​ៗ ដើម្បី​ជួយ​បម្រើដល់​ប្រជាពលរដ្ឋជួប​រង​គ្រោះ និង​ជួយ​ដល់​សង្គម​ ។