​ភ្ញៀវទេសចរ ជាង​៧​ម៉ឺន​នាក់ បាន​មកលេង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្រុងព្រះសីហនុ​

ព្រះសីហនុ: លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្ត​ព្រះសីហនុ បានផ្តល់​បទសម្ភាសន៍​មួយ ដល់​អ្នកយកព័ត៌មាន CEN ថា នៅក្នុង​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន អ្នកទេសចរ​ជាតិ និង​បរទេសជាច្រើន​នាក់ បាននាំគ្នា​មកលេងឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត របស់​ក្រុង ព្រះសីហនុ​។ គ្រាន់តែ​រយៈពេល ៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦ មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ៧ ម៉ឺន​នាក់ បាន​មកលេង​កម្សាន្ត នៅ​តំបន់​ឆ្នេរសមុទ្រខេត្ត​ព្រះសីហនុ ក៏ដូចជា​តាម​បណ្ដា​រមណីយដ្ឋាន និង​បណ្ដា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួនទៀត​ផងដែ​រ​។​សម្រាប់​ភ្ញៀវទេសចរ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៦ ក៏មាន​ចំនួន​ច្រើនគួរ​ឲ្យ​កត់សម្គាល់​ផងដែរ ប៉ុន្តែ​មិនទាន់​អាច​កំណត់​បាន​នៅឡើយ ដោយសារតែ​ចំនួន​ភ្ញៀវទេសចរចេះតែ​បន្ត​ចូលមក​បន្ថែមទៀត​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្តទៀតថា ប្រទេសជាតិមាន​សុខសន្តិភាព រួមផ្សំ​ការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និង​ការរៀបចំ​សេវាកម្ម ជូន​អ្នកទេសចរ មានដំណើរ​ការល្អ ប្រសើរ​ជាង​ឆ្នាំមុនៗ​ទៅទៀត ក៏ដូចជា​ការលក់ដូរ មិនមាន​ការដំឡើងថ្លៃ កន្លែង​លក់​អាហារ មាន​រៀបចំ​ជា​សៀវភៅកំណត់​តម្លៃ​មុខម្ហូប​ច្បាស់លាស់ ទទួលស្គាល់​ដោយ​មន្ទីរ​ទេសចរណ៍ខេត្ត​ព្រះសីហនុ ហើយ​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​ផ្សេងៗ ក៏​ដូចគ្នា​ដែរ គឺមាន​ភ្ញៀវទេសចរចូលទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់ ហើយ​រក្សាបាននូវ​តម្លៃ​ប្រាកដប្រជា តាម​ការប្រកាស​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ ពោលគឺ​ប្រជាពលរដ្ឋ ដែលជា​អាជីវករ មានការ​យល់ដឹងល្អប្រសើរ​ជាង​មុន ពាក់ព័ន្ធ​លើ​សេវាកម្ម​បម្រើភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ​។​

​នៅក្នុង​ខណៈពេល ដែលមាន​ភ្ញៀវទេសចរ មក​ដើរលេង​កម្សាន្ត​នោះ ក៏មាន​ការ ទប់ស្កាត់បទល្មើស​អំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ដោយមាន​ការការពារ​ពី សំណាក់​កងសន្តិសុខ ប៉ូលិស និង​កងរាជអាវុធហត្ថ ។​

​ហើយ​ចំណែក​ប្រជាពលរដ្ឋអ្នក​ដែល​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ ក៏មាន​ការ សប្បាយ រីករាយ ជាមួយ​សេវាកម្ម​របស់ខ្លួន ដោយមាន​ការសហការ​ជាមួយ​ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរខេត្ត​ព្រះសីហនុ បានល្អ​ប្រសើរ​ផងដែរ ៕V​/S

​ភ្ញៀវទេសចរ ជាង​៧​ម៉ឺន​នាក់ បាន​មកលេង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្រុងព្រះសីហនុ​

​ភ្ញៀវទេសចរ ជាង​៧​ម៉ឺន​នាក់ បាន​មកលេង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្រុងព្រះសីហនុ​

​ភ្ញៀវទេសចរ ជាង​៧​ម៉ឺន​នាក់ បាន​មកលេង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន នៅ​ក្រុងព្រះសីហនុ​