​ផ្ទុះ​សឺ​ទែន​សាំង​ឡាន​ប្រេង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់

ភ្នំពេញ: ជាង​ផ្សារចំនួន​៣​នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​ជនរងគ្រោះ​ទាំងអស់ បាននាំគ្នា​ផ្សារ​សឺ​ទែនប្រេងសាំង​ឡាន របស់​ក្រុមហ៊ុន PTT ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាល​ឲ្យ​ផ្ទុះ ។​

​ហេតុការណ៍​គ្រោះថ្នាក់​នេះបានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​៥ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៦  នៅក្នុង​ហ្គា​រ៉ា​ស់ ជួសជុល​នៅ​ភូមិ​អង្គ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​ទាំង​៣ មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ គ្រាន់តែ​ដឹងថា ជាជាង​ជួស​ជុសរបស់​ក្រុមហ៊ុន​ប្រេង PTT ។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង ៣​នាក់បាននាំគ្នា​ផ្សារ​សឺ​ទែន​សាំង ប៉ុន្តែ​ទំនងជា ខ្វះ​ការប្រុងប្រយ័ត្ន​បន្តិច ក្រោយមកក៏​ឮសូរ​សំឡេង​ផ្ទុះឡើង​។ ភ្លាមនោះ គេ​បាននាំគ្នា​ទៅ​មើល ស្រាប់តែ​ឃើញ​ជនរងគ្រោះ ទាំង​៣ ដេក​ដួល​ទៅនឹង​ដី ។​

​ក្រោយពី​កើតហេតុ​ភ្លាម ខាង​ក្រុមហ៊ុន​បាន​ដឹក ជនរងគ្រោះ ទាំង​៣ ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ​ជាបន្ទាន់​៕V​/S