​រថយន្ត និង​ម៉ូតូ​បុក​គ្នា របួសធ្ងន់​ស្រាល​២​នាក់ នៅ​អង្គស្នួល​

​កណ្តាល: មនុស្ស​ចំនួន​២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះថ្នាក់ បង្កឡើង រវាង​រថយន្ត និង​ម៉ូតូ បុក​គ្នា ក្នុងទិសដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង ជាង​៨​យប់ ថ្ងៃទី​១០ ខែកុម្ភ​: ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ លេខ ២៥-២៦ ក្នុងភូមិ​អង្គស្នួល ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ជនរងគ្រោះ ភាគី​ម៉ូតូ អ្នកបើកបរ ឈ្មោះ ស៊ុម និ​ត ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ក្រាំងក្រូច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង មិត្ត​ភក្តិ​រួម​ដំណើរ ឈ្មោះ ប៉ែន សា​លីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ផ្សារ កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន រាជា​ធានី​ភ្នំពេញ មុខរបរ កម្មករ​ទាំង​២​នាក់​។ ចំណែក​ខាង​ភាគី​រថយន្ត ឈ្មោះ មិ​ល វណ្ណា ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ទីលំនៅ​ភូមិ​ទន្លេបាទី ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត ១​គ្រឿង ម៉ាក​ស្តា​រិច  ពណ៌​ប្រផេះ ពាក់​ស្លាក លេខ​ភ្នំពេញ 2I.2533 បាន​បើក​ពី​ទិស​ខាងលិច ទៅ​ទិស​កើត (​កំពង់សោម ទៅ​ភ្នំពេញ​) លុះ​មកដល់​ចំណុចកើតហេតុ ក៏បាន​ទៅបុក ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1E -5698 បើក​ពី​ទិសខាងកើត ទៅ​ទិស​ខាងលិច (​ភ្នំពេញ​ទៅ​កំពង់សោម​) ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា ពីមុខ​ពេញទំហឹង បណ្តាល អោយ​អ្នកជិះ ម៉ូតូ​ទាំង​២​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​។​

​ក្រោយពី​កើតហេតុ កម្លាំង​ជំនាញ បានមក​ដល់ ហើយ​ទាក់ទង​រថយន្ត គិលានសង្គ្រោះ មក​យក​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ រី​ឯម​ធ្យោ​​បាយ​ទាំង​២ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក ក្រោយពី​បាន​វាស់វែង​រួច ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា តាមច្បាប់​៕V/S

​រថយន្ត និង​ម៉ូតូ​បុក​គ្នា របួសធ្ងន់​ស្រាល​២​នាក់ នៅ​អង្គស្នួល​

​រថយន្ត និង​ម៉ូតូ​បុក​គ្នា របួសធ្ងន់​ស្រាល​២​នាក់ នៅ​អង្គស្នួល​

​រថយន្ត និង​ម៉ូតូ​បុក​គ្នា របួសធ្ងន់​ស្រាល​២​នាក់ នៅ​អង្គស្នួល​