ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

Doliprane TVC

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​លោក ខាន់ ជែ​ម​ស៍ ក៏​មិន​ខុសពី​តារាចម្រៀង​ដទៃទៀត​ដែរ ពេលនេះ​លោក​កំពុង​មមាញឹក​ក្នុងការ​ចេញទៅ​សម្តែង​នៅតាម​បណ្តារ​ខេត្ត​នានា ។ អ្វីដែល​គួរអោយកត់សំគាល់​នោះ លោក​ហាក់ដូច​ជាមាន​យីអ៊ុន​ជាង​ឆ្នាំមុនៗ​ដោយសារ​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ លោក មាន​គម្រោង​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ។

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

ស្រប​ពេលដែល​តារា​ជាច្រើន​បាន​ត្អូញត្អែរ​ពី​ការពិបាក​ក្នុងការ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ។ លោក ខាន់ ជែ​ម​ស៍ បែរជា​មាន​ឪ​កាស​ក្នុងការ​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​មានដូចជា​ប្រទេស​បារាំង​និង​កាណាដា​នៅក្នុង​អំឡុង​ខែឧសភា ខាងមុខនេះ ។ «​ខ្ញុំ​បានទទួល​ទិដ្ឋាការ​រួចរាល់​ហើយ​នៅតែ​ថ្ងៃ​ចាក​ចេញទៅ​តែប៉ុណ្ណោះ​»​នេះ​ជាស​ម្តី​របស់ ខាន់ ជែ​ម​ស៍ ។ អ្វី ដែល កត់សំគាល់​នោះ ស្រប​ពេលដែល​តារា​ជាច្រើន នៅក្នុង​ផលិតកម្ម​សាន់​ដេ​មានការ​មមាញឹក​ថត​រឿង​«​អាឡេវ​ចូល​ក្រុង​»​ដែលមាន លោក ឆាយ វិ​រៈ​យុទ្ធ និង ស្រី​ស្អាត សុខ ពិសី ជា​តួឯក​ប្រុស​ស្រី​ផងដែរ ។

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

គេ​នៅ​មិនទាន់​បានឃើញ​ម្ចាស់​បទ «​សម្រែក​បេះដូង​»​រូបនេះ​បង្ហាញ​វត្តមាន​នៅក្នុង​រឿងនេះ​នៅឡើយ ។ តែ​យ៉ាងណា ខាន់ ជែ​ម​ស៍ បាន​ប្រាប់ថា លោក​នឹង​បង្ហាញមុខ​នៅក្នុង​រឿង​បន្ទាប់​ជាមួយ​លោក ខេមរៈ សិរីមន្ត ។ «​អូន​ស្អាត​ដោយសារ​ភ្លើង​» «​ស្រុក​ខ្មែរ​ចាំ​អូន​» «​ចាត់ទុកជា​សុ​បិ​ន្ត​»​និង​បទ​«​នេះ​ជា​ពិភព លោក​ខ្ញុំ​»​គឺ​សុទ្ធសឹងតែ​ជា​បទ​របស់ ខាន់ ជែ​ម​ស៍ ដែល​កំពុង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មិត្តៗ​យុវវ័យ ។

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

ដើម្បី​តម្រូវ​តាម​ទីផ្សារ​បច្ចុប្បន្ន ខាន់ ជែ​ម​ស៍ ដែល​ធ្លាប់តែ​ច្រៀង​បទ​មនោសញ្ចេតនា បាន​ព្យាយាម ប្រឹងប្រែង​ហាត់​ក្បាច់​រាំ​និង​បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​ទៀតផង ។ ខាន់ ជែ​ម​ស៍ តែងតែ​ទទួលបាន​នូវ​ការអបអរសាទរ​និង​លើកទឹកចិត្ត​ពី​សំណាក់​អ្នកទស្សនា​ជាច្រើន ។ ខាន់ ជែ​ម​ស៏ បាន​ប្រាប់ថា សប្បាយចិត្ត​ខ្លាំងណាស់ នៅពេលដែល​ទទួលបាន​ការគាំទ្រ​បែបនេះ ហើយ​លោក​និង​ព្យាយាម​រិះរក​នូវ​ស្ទីល ថ្មី និង ប្លែកៗ​ដើម្បី​ទាក់ទាញ​ចំណាប់​អារ​ម្ម​ណ៏​ទស្សនិកជន ៕​ចេ​នី​

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!

ខាន់ ជែ​ម​ស៍ ត្រៀម​ចេញ​…!