ការ​ចិ​ញ្ចឹ​ម​ត្រី​ឆ្តោ និ​ង ត្រី​រ៉​ស់​បា​ន​និ​ង​កំ​ពុ​ង​ជះ​ផ​ល​អ​វិ​ជ្ជ​មា​ន​យ៉ា​ង ខ្លាំ​ង​ដ​ល់​ធ​ន​ធា​ន​ម​ច្ឆា​​ជា​តិ​យ៉ា​ង​ច្រើ​ន​ដោ​យ​មូ​ល​ហេ​តុ​

ក្រុម​អ្ន​ក​នាំ​ពា​ក្យ​នៃ​ក្រ​សួ​ង​ក​សិ​ក​ម្ម រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​សា​ទ មា​ន​កិ​ត្តិ​យ​ស​ជ​ម្រា​ប​ជូន​សា​ធា​រ​ណៈ​ជ​ន​ឱ្យបា​ន​ជ្រា​ប​ថា ក្រ​សួ​ង​បា​ន​ធ្វើ​កា​រ​សិ​ក្សា​អំ​ពី​កា​រ​ចិ​ញ្ចឹ​ម​ត្រី​ឆ្តោ និ​ង​ត្រី​រ៉​ស់​នា​រ​យៈ​ពេ​ល​ក​ន្ល​ង​មក​នេះ​​ហើ​យ​រ​ក​ឃើ​ញ​ថា​ ទ​ន្ទឹ​ម​នឹ​ង​កា​រ​ស្រា​វ​ជ្រា​វ​វិ​ទ្យា​សា​ស្ត្រ​ពុំ​ទា​ន់​អា​ច​រ​ក​ឃើ​ញ​វិ​ធី​ចិ​ញ្ចឹ​ម​ត្រី​ឆ្តោ​និង​ ត្រី​រ៉​ស់​ដោ​យ​ចំ​ណី​សិ​ប្ប​និ​ម្មិ​ត្ត​ឲ្យ​បា​ន​ល្អ​នៅ​ឡើ​យ ហើ​យ​កា​រ​ចិ​ញ្ចឹ​ម​ត្រី​ទាំ​ង​ ២​ប្រ​ភេ​ទ​នេះ​បា​ន​និង​ កំ​ពុ​ង​ជះ​ផ​ល​អ​វិ​ជ្ជ​មា​​ន​យ៉ា​ង​ខ្លាំ​ង​ដ​ល់​ធ​ន​ធា​ន​ម​ច្ឆា​ជា​តិ​យ៉ា​ង​ច្រើ​ន​ដោ​យ​មូ​ល​ហេ​តុ​៖​ ១.ត្រីឆ្តោមិនស៊ីចំណីគ្រាប់ទេ គឺស៊ីតែកូនត្រីធម្មជាតិ។ សម្រាប់ការលូតលាស់នៃត្រីឆ្តោមួយក្បាលឲ្យ​បា​ន​មួយ​គី​ឡូ​ក្រា​ម​ត្រូ​វ​កា​រ​ចំ​ណី​ត្រី​ធ​ម្ម​ជា​តិ​ប្រ​មា​ណ​ប្រាំ​គី​ឡូ​ក្រា​ម​ស្មើ​នឹ​ង ២០ ០០០កូ​ន​ត្រី​។ ២.ត្រីរ៉ស់ស៊ីចំណីគ្រាប់ផងនិងចំណីកូនត្រីធម្មជាតិផង។ ចំពោះត្រីរ៉ស់ដែលត្រូវបានផ្សាំបីជំនាន់ហើ​យ​គឺ​ស៊ី​ចំណីធម្មជាតិ។ ពូជត្រីផ្សាំហើយនេះអាចនាំចូលមកពីបរទេស។ ចំពោះត្រីរ៉ស់ដែ​ល​មិ​ន​ទា​ន់​បានផ្សាំត្រឹមត្រូវគឺស៊ីតែចំណីកូនត្រីធម្មជាតិទេ។ សម្រាប់ការលូតលាស់នៃត្រីរ៉ស់មួ​យ​ក្បា​ល​​ឲ្យ​បានមួយគីឡូក្រាមត្រូវការចំណីត្រីធម្មជាតិប្រមាណប្រាំគីឡូក្រាមស្មើនឹងប្រមាណ២០ ០០០​កូនត្រី។ ៣.ការលួចចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់សព្វថ្ងៃគឺភាគច្រើនពឹងផ្អែកទៅលើចំណីកូនត្រីធម្មជាតិ។ ដោ​​យកត្តាអវិជ្ជមានទាំងនេះ រាជរដ្ឋាភិបាល/ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បា​ន​ហា​ម​ឃា​​​ត់​កា​រ​ចិ​ញ្ចឹ​ម​ត្រី​ឆ្តោ និង​ត្រី​រ៉​ស់​ជា​ប​ន្ត​ប​ន្ទា​ប់​ចា​ប់​ពី​ឆ្នាំ ២០០៤ មក។ ដូច្នេះសូមប្រជាពលរដ្ឋអ្នកចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់មេត្តាបញ្ឈប់ការចិញ្ចឹមត្រីទាំងពីរប្រភេទនេះ​ដោ​​យបង្វែរទៅចិញ្ចឹមត្រីប្រភេទផ្សេងៗវិញ។ ទន្ទឹមនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូម​អំ​ពា​វ​នា​វ​ដល់សាធារណៈជនមេត្តាជួយផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលផង ដើ​ម្បី​ជា​ប្រយោជន៍ដល់ការរួមចំណែកចំពោះការថែរក្សា និងអភិរក្សធនធានជលផលរបស់ប្រ​ទេ​ស​ក​​ម្ពុ​ជា​យើ​ង៕ ដោយ៖ ដុស ផល្លា