“The Mermaid” ភាពយន្ត​ថ្មី​របស់ ​ទិន ហ្វី​​ បំបែក​កំណត់​ត្រា​ជា​ច្រើន ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

“The Mermaid” ភាពយន្ត​ថ្មី​របស់ ​ទិន ហ្វី​​ បំបែក​កំណត់​ត្រា​ជា​ច្រើន ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

ខ្សែ​ភាពយន្ត​ថ្មី “The Mermaid” របស់​កំពូល​តារា​សម្ដែង​​និង​កំប្លែង​ហុងកុង Stephen Chow បាន​ក្លាយ​ជា​ខ្សែ​ភាពយន្ត​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​លើ​តារាង​ box office របស់​ចិន​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

 

“The Mermaid” ភាពយន្ត​ថ្មី​របស់ ​ទិន ហ្វី​​ បំបែក​កំណត់​ត្រា​ជា​ច្រើន ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

 

​​“The Mermaid” ដែល​បាន​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​​កាល​ពី​នៅ​ថ្ងៃ​ទី​ ៨ ខែ កុម្ភៈ ចំ​នឹង​ថ្ងៃ​ចូល​​ឆ្នាំ​ចិន​នោះ អាច​រក​ចំណូល​ក្នុង​ថ្ងៃ​ដំបូង​ដល់​ទៅ ៤០,៩​លាន​ដុល្លារ ហើយ​ចំនួន​ទឹក​ប្រាក់​ដែល​ទទួល​បាន​ បាន​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​មួយ​នេះ​​បំបែក​កំណត់ត្រា​ជា​រឿង​​ចិន​​ដែល​រក​ចំណូល​​បាន​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​​ចាក់​បញ្ចាំង​ដំបូង។

 

ក្នុង​ថ្ងៃ​ទីបី​ រឿង​ដែល​ដឹក​នាំ​ផ្ទាល់​ដោយ ​ទិន ហ្វី​​​បាន​កើន​ប្រាក់​ចំណូល​បន្ថែម​ដល់​ទៅ ១០០,៥​លាន​ដុល្លារ​​ ធ្វើ​ឲ្យ ​“The Mermaid” ក្លាយ​ជា​ភាពយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​​ជាង​គេ​ត្រឹម​រយៈ​ពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​ឈប់​សម្រាក។

 

“The Mermaid” ភាពយន្ត​ថ្មី​របស់ ​ទិន ហ្វី​​ បំបែក​កំណត់​ត្រា​ជា​ច្រើន ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន

 

ខ្សែ​ភាពយន្ត “The Mermaid” បរិយាយ​ពី​សាស្ត្រាចារ្យ​ជីវវិទ្យា​ម្នាក់​ដែល​បាន​រក​ឃើញ​ និង​លង់​ស្នេហ៍​ទេព​មច្ឆា​ដ៏​ស្រស់​ស្អាត​មួយ​រូប។ ដឹកនាំ​ដោយ Stephen Chow “The Mermaid” រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ដូច​ជា Deng Chao, Show Luo, Kris Wu, Zhang Yuqi និង​តារា​ស្រី​ជើង​ថ្មី Lin Yun ដែល​ដើរ​តួ​ជា​ទេព​មច្ឆា៕

 

ទស្សនា Trailer នៃ​រឿង​នេះ៖

 

 

 

ចុចអាន៖ទិនហ្វី លេច​មុខ​ផ្សព្វផ្សាយ​ភាពយន្ត​ថ្មី ជាមួយ​តួ​ស្រី​ដ៏​សិចស៊ី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars ,hollywoodreporter