ឆេះបន្ទប់ស្នាក់នៅ របស់កម្មករ ឡឥដ្ឋ លោក ហួត សេង អស់ ១០បន្ទប់

កណ្តាល៖ បន្ទប់សម្រាប់កម្មករឡឥដ្ឋ របស់លោក ហួត សេង ស្នាក់នៅត្រូវបាន អគ្គិភ័យឆាបឆេះអស់ ១០បន្ទាប់ តែសំណាងល្អ មិនគ្រោះថ្នាក់ដល់កម្មករ ចំពោះការឆេះនេះនគរបាលបានបញ្ជាក់ មូលហេតុមកពី ទុស្សេខ្សែភ្លើង។

ការឆាបឆេះនេះកើតឡើង នៅម៉ោង ១៥៖០០នាទី ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ម្ចាស់ឡឥដ្ឋ ឈ្មោះ ហួត សេង ភេទប្រុស អាយុ ៥៥ឆ្នាំ ហើយបន្ទប់ ដែលរងការឆាបឆេះនោះ គឺមានចំនួន ១០បន្ទប់ ដែលមានទំហំ ទទឹង ៣ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ នឹងខូចខាតសំភារៈបន្តិបន្តួចប៉ុណ្ណោះ។

នគរបាលបានបន្តថា មុនពេលកើតហេតុ កម្មករកំពុងតែធ្វើការសុខៗ ស្រាប់តែឃើញអណ្តាតភ្លើងឆេះឡើង ក៏បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗ នោះរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តកណ្តាល ២គ្រឿងចេញទៅជួយពន្លត់ និងរថយន្តពន្លត់អគ្គិភ័យរបស់ សាលារាជធានីចំនួន ៤គ្រឿងផងដែរ ចេញទៅជួយពន្លត់ រហូតដល់ ១៦៖០០នាទី ទើបរលត់ទៅវិញ ដោយប្រើទឹកអស់ចំនួន ១រថយន្តធំ។

ក្នុងនោះបណ្តាលឲ្យខូចខាត បន្ទប់ស្នាក់នៅ របស់កម្មករឡឥដ្ឋ ចំនួន ១០បន្ទប់ និងសម្ភារៈ របស់កម្មករបន្តិចបន្តួច ប៉ុណ្ណោះ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង៕