អាជ្ញាធរជាតិអប្សរា និងគម្រោងACHA ប្រទេសញូវហ្សេឡែន បង្កើតសហគមន៍ ជិះរទេះគោ

ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា និងប្រទេសញូហ្សេឡែន តាមរយៈគម្រោងអភិវឌ្ឍន៍ សេដ្ឋកិច្ចសហគមន៍ និងបេតិកភណ្ឌអង្គរ ហៅកាត់ថា ACHA  នៅថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៦ ម្សិលម៉ិញ បានសហការគ្នាបង្កើត សហគមន៍ជិះរទេះគោក្នុងសួនឧទ្យានអង្គរ ។ ការបង្កើតនេះ ក្នុងគោលបំណងរួម ចំណែកថែរក្សាការ ប្រើប្រាស់ឧបករណ៍ខ្មែរបុរាណ និងរក្សាទំនៀមទម្លាប់ប្រពៃណីឲ្យគង់វង្ស និងទាញផលប្រយោជន៍ ពីឧបករណ៍ទាំងនេះ សម្រាប់លើកស្ទួយជីវភាពប្រចាំថ្ងៃពលរដ្ឋ។

ប្រធាននាយកដ្ឋានស្តីទីនៃនាយកដ្ឋានរៀបចំដែនដីក្នុងឧទ្យានអង្គរ លោក ទស្ស សុមនាថ បានមាន ប្រសាសន៍ថា ការបង្កើតគម្រោងនេះឡើង គឺដើម្បីជួយទាញចំណូល ដោយផ្ទាល់ពីវិស័យទេស ចរណ៍ឲ្យបានដល់ដៃប្រជាពលរដ្ឋ  ហើយយើងជួយគាត់រៀបចំជាក្រុមឡើង ឲ្យក្រុមគាត់ដំណើរ ការទៅដោយខ្លួនឯង។ លោកបន្តថា «យើងជួយគាត់ផ្នែកបច្ចេកទេសដូចជារៀបចំបញ្ជីស្នាម រៀបចំអង្គប្រជុំ និងជួយផ្សព្វផ្សាយទៅកាន់ភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនឯកជនជាដើម»។

អនុប្រធានសហគមន៍ លោកឈុំ សឿត បានឲ្យដឹងថាសហគមន៍នេះបានបង្កើតឡើងនៅឆ្នាំ២០១០ ក្នុងភូមិរហាល និងភូមិស្រះស្រង់ខាងជើងដែលមាន ២០រទេះគោ។ ក្នុងការដឹកជញ្ជូនភ្ញៀវម្តងៗ យើងយកកម្រៃ៧ដុល្លារ ដោយចំណូលនោះត្រូវបានបែងចែកជា៣ចំណែក គឺម្ចាស់រទេះគោ បាន៥ដុល្លារ គណៈកម្មការគ្រប់គ្រង១ដុល្លារ និងសម្រាប់ជួយសហគមន៍១ដុល្លារ។

លោកបញ្ជាក់ថា កន្លងមកនេះថវិកា ហិបសហគមន៍របស់យើង បានចូលរួមការងារសង្គម មួយចំនួនដូចជា ចូលរួមកសាងផ្លូវក្នុងភូមិ ចូលរួមកសាងឈាបនដ្ឋាន ចូលរួមឧបត្ថម្ភ ក្រុមសន្តិសុខភូមិឃុំមានសុវត្ថិភាព។

បុគ្គលិកបច្ចេកទេសគម្រោងACHA ទទួលបន្ទុកគម្រោង ទេសចរណ៍ជិះរទេះគោ លោក សម កុសល បានឲ្យដឹងថា គម្រោងរបស់យើងបានព្យាយាម ជួយដល់អ្នកស្រុក ឱ្យមានលទ្ធភាពទាញ យកប្រាក់ចំណូលដោយផ្ទាល់ពីភ្ញៀវទេសចរណ៍ តាមរយៈការលក់ផលិតផលទេសចរណ៍ សេវាកម្មទេសចរណ៍នេះឯង។ ដូច្នេះ បច្ចុប្បន្នភ្ញៀវទេសចរបរទេស បានមកលេងដល់ផ្ទះអ្នក ស្រុកតែម្តង។

លោកបញ្ជាក់ថា សព្វថ្ងៃនេះ យើងព្យាយាមជួយផ្សព្វផ្សាយបន្ថែមទៀត តាមរយៈការបោះពុម្ពផ្សាយ ខិត្តបណ្ណ ទំនាក់ទំនងទៅក្រុហ៊ុនឯកជន និងរៀបគម្រោងលើកបដាធំៗមួយនៅត្រង់ផ្លូវចូលសហគមន៍ ដើម្បីឲ្យភ្ញៀវទេសចរណ៍ដែលមកដល់កន្លែងនេះ ហើយស្គាល់សហគមន៍កាន់តែច្បាស់៕

អាជ្ញាធរជាតិអប្សរា និងគម្រោងACHA ប្រទេសញូវហ្សេឡែន បង្កើតសហគមន៍ ជិះរទេះគោ

អាជ្ញាធរជាតិអប្សរា និងគម្រោងACHA ប្រទេសញូវហ្សេឡែន បង្កើតសហគមន៍ ជិះរទេះគោ

អាជ្ញាធរជាតិអប្សរា និងគម្រោងACHA ប្រទេសញូវហ្សេឡែន បង្កើតសហគមន៍ ជិះរទេះគោ