កម្មកររោងចក្រ ខូលម៉ូតិចស្តាយ គ្រោងហែរក្បួនទៅកាន់ សហគមន៍កូរ៉េ

កណ្តាល៖ នៅម៉ោង៧ និង៣០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្មករ កម្មការិនីរោងចក្រ ខូលម៉ូតិចស្តាយប្រមាណជា ២១០នាក់ ក្នុងចំណោម ៨៥៩នាក់បានបន្តធ្វើកូដកម្ម នៅខាងមុខរោងចក្រ និងមានគម្រោងដង្ហែរជាក្បួន ទៅកាន់សហគមន៍កូរ៉េផងដែរ ដើម្បីឲ្យសហគមន៍ ជួយរក ដំណោះស្រាយជូនពួកគាត់។

តំណាងកម្មករបានឲ្យពួកគាត់បាននាំគ្នាធ្វើកូដកម្ម ដោយអហិង្សារនៅខាងមុខរោងចក្រ អស់រយះពេល ៧ថ្ងៃមកហើយប៉ុន្តែមិនទាន់ មានដំណោះស្រាយ ពីភាគីរោងចក្រ ឬក៏តំណាងអាជ្ញាធរ ណាម្នាក់ចេញមុខមក រកដំណោះស្រាយជូនពួកគាត់នោះទេ ដោយសារ មូលហេតុដូចនេះហើយទើបនៅព្រឹកថ្ងៃទី១១ ខែកុម្ភះនេះពួកគាត់ មានគម្រោងហែរទៅកាន់សហគមន៍កូរ៉េ ដើម្បីអោយសហគមន៍កូរ៉េ ជួយរកដំណោះស្រាយជូនពួកគាត់ ហើយប្រសិនបើ សហគមន៍កូរ៉េ មិនជួយរកដំណោះស្រាយជូនពួកគាត់នោះទេ គឺពួកគាត់អាចនឹងហែរទៅកាន់ក្រសួងនានា ដើម្បីបន្លឿនដំណោះស្រាយរបស់ពួកគាត់ផងដែរ៕

កម្មកររោងចក្រ ខូលម៉ូតិចស្តាយ គ្រោងហែរក្បួនទៅកាន់ សហគមន៍កូរ៉េ

កម្មកររោងចក្រ ខូលម៉ូតិចស្តាយ គ្រោងហែរក្បួនទៅកាន់ សហគមន៍កូរ៉េ

កម្មកររោងចក្រ ខូលម៉ូតិចស្តាយ គ្រោងហែរក្បួនទៅកាន់ សហគមន៍កូរ៉េ