ស្រីស្អាត លោតចេញពីរថយន្ត មករាំ នៅលើផ្លូវ បណ្តាលឲ្យ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា (មានវីដេអូ)

ប្រេស៊ីល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យ អស់សំណើចមួយ បានកើតឡើង បន្ទាប់ពី នារីដ៏ស្រស់ស្អាត ស្លៀកពាក់សិចស៊ីម្នាក់ បានលោតចេញពីរថយន្ត មករាំនៅលើផ្លូវ បណ្តាលឲ្យរថយន្ត ចំនួន៣គ្រឿង ផ្សេងទៀត បុកបន្តកន្ទុយគ្នា ដោយសារតែ អ្នកបើកបរ រវល់តែងាកមើល ស្រីស្អាតនោះរាំ។

ស្រីស្អាត លោតចេញពីរថយន្ត មករាំ នៅលើផ្លូវ បណ្តាលឲ្យ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា (មានវីដេអូ)

បើតាមខ្សែវីដេអូ ដែលថតដោយ មិត្តភក្តិនារីសិចស៊ី រូបនោះ បានបង្ហាញឲ្យឃើញ នាងលោតចេញពីរថយន្ត រួចរាំនៅលើដងផ្លូវ ដោយលើកដៃ ឡើងទៅលើ និងលោតចុះ លោតឡើង ទៅតាមបទភ្លេង ដែលចេញពីរថយន្ត របស់នាង។ រំពេចនោះដែរ ស្រាប់តែមាន រថយន្តចំនួន ៣គ្រឿង បានបើកមក បុកបន្តកន្ទុយគ្នា ស្តែងៗតែម្តង ដោយសារតែ អ្នកបើកបរ រថយន្តទាំងនោះ រវល់តែងាកមើល នាងរាំ។

យ៉ាងណាមិញ នារីសិចស៊ី រូបនោះ បានភ្ញាក់ផ្អើល យ៉ាងខ្លាំង ហើយនិយាយថា «យកខ្ញុំចេញពីទីនេះ»។

គួរបញ្ជាក់ផងដែរថា វីដេអូមួយខ្សែនោះ ត្រូវបានថត នៅក្នុងប្រទេសប្រេស៊ីល និងបង្ហោះ ទៅលើគេហទំព័រ YouTube ដោយទទួលបាន ចំនួនទស្សនា រហូតដល់ទៅ ៣៥០,០០០ដង ឯណោះ៕

សូមទស្សនាហេតុការណ៍ ដ៏គួរឲ្យអស់សំណើចនោះ ទាំងអស់គ្នា៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត